ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​របស់​ពលរ​ដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះ​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​២៩​ មករា ​២០១៧ ដោយសារ​ទុស្សេ​ខ្សែភ្លើង បណ្តាលឱ្យ​ផ្ទះមួយ​ខ្នង​នេះ​ទំហំ ​១១x៣០ ​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រកស័ង្ក​សី ខូចខាត​ទាំងស្រុង​ជាមួយ​ទ្រព្យសម្បត្តិ​មាស ប្រាក់​ច្រើន​ទៀត​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ លី អូ​ង ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ នួន ពាន អាយុ​៦២​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ។​

    ទោះជា​យ៉ាងនេះ​ក្តី អគ្គិភ​យ័​នេះ​មិន​រាលដាល​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដទៃទៀត​ឡើ​យ​ដោយមាន​ការចូលរួម​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្លាំង​ប៉ូលិស អាវុធហត្ថ យោធា​សឹក​រង និង​រថយន្ត​ពន្លត់​អគ្គិភ័​យ​ក្រុមហ៊ុន LHR  ក្រុមហ៊ុន​តេ​លា បាន​សហការគ្នា​ជួយ​ពន្លត់​ និង​ទប់ស្កាត់​មិនឱ្យ​ឆេះ​រាលដាល​បន្ត ៕

adverise with khmeread