adverise with khmeread C1 837040 160124133243 620x413

ករណី​ជំងឺ MERS ទី​ពីរ​រកឃើញ​នៅ​ថៃ​

​    ​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​បានប្រកាស​ករណី​ទី​ពីរ​នៃ​ជំងឺ​ផ្តាសាយ​មជ្ឈិមបូព៌ា ឬ មឺ​ស (Mers) កាលពី​ថ្ងៃអាទិត្យ​ទី ២៤ ខែមករា​នេះ​។ 

​    ​អ្នកជំងឺ​គឺជា​បុរស​សញ្ជាតិ​អូ​ម៉​ង់​អាយុ ៧១ ឆ្នាំ ដែល​ធ្វើដំណើរ​មក​ថៃ​នៅ​ថ្ងៃទី ២២ ខែមករា បន្ទាប់ពី​ព្យាបាល​អាកា​រៈ​គ្រុនក្តៅ​និង​ក្អក​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ប្រទេស​នេះ​រយៈពេល​ប្រហែល​១​សប្តាហ៍ នេះ​បើតាម​សម្តី​របស់​រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល​សាធារណៈ លោក Piyasakol Sakolsatayadorn​។ 

​       បុរស​ម្នាក់នេះ​ត្រូវបាន​រកឃើញ​មេរោគ MERS វិជ្ជមាន​ទាំង​នៅ​មន្ទីរពេទ្យ Bamrungrad និង​មន្ទីរពេទ្យ Chulalongkorn​។ 

​    ​បុរស​រូបនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​វិទ្យាស្ថាន​ជំងឺឆ្លង​បា​ម​រ៉ា​ស្នា​រ៉ា​ឌូ​រ៉ា (Bamrasnaradura Infectious Diseases Institute) កាលពី​ថ្ងៃ​សៅរ៍ នៅ​ម៉ោង ៦:២០ នាទី​ល្ងាច ហើយ​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​មួយទៀត​ដោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សុខាភិបាល​បានបញ្ជាក់​ថា​រូបគាត់​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​មជ្ឈិមបូព៌ា​ផងដែរ​។ 

​    ​ថៃ​បានប្រកាស​ករណី​ទីមួយ​នៃ​ជំងឺ​មឺ​ស​នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំមុន​។ អ្នកជំងឺ​ម្នាក់​នោះ​ក៏​ជា​ជនជាតិ​អូ​ម៉​ង់​ដែរ និង​មាន​អាយុ ៧៧ ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកលេង​នៅ​ប្រទេស​ថៃ​។ គាត់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាតឱ្យ​ចាក​ចេញពី​ប្រទេស​ថៃ​បាន​ដោយ​សុវត្ថិភាព​។ ជំងឺ​នេះ​មិន​ឆ្លង​រាតត្បាត​ទៅ​អ្នកដទៃ​នោះទេ​៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

អ្នកនឹងចូលចិត្ត

មតិយោបល់