ព្រះសីហនុ ៖ ប៉ូលិសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សហការជាមួយប៉ូលិសស្រុកកោះកុងខេត្តកោះកុងបានឃាត់បុរសម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់គុកកាលពីព្រឹកថ្ងៃទី២៤មករាឆ្នាំ២០១៦ បន្ទាប់ពីធ្វើសកម្មភាពលួចគ្រឿងអលង្ការនិងទូរស័ព្ទ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ។
ប៉ូលិសស្រុកស្ទឹងហាវ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៥មករានេះកម្លាំងប៉ូលិសស្រុកស្ទឹងហាវបានសហការជាមួយកម្លាំងប៉ូលិសស្រុកកោះកុងខេត្តកោះកុង ធ្វើការចាប់ជនសង្ស័យម្នាក់ពីបទចោរកម្ម ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ២២មករាឆ្នាំ២០១៦ វេលាម៉ោង៤ទៀបភ្លឺ នៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយរត់គេចខ្លួនទៅពួននៅស្រុកកោះកុង ។
ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ ផុន អ៊ុន ភេទស្រី អាយុ៣៥ឆ្នាំសម្ភារ:បាត់បង់ខ្សែកមាស១ខ្សែទម្ងន់៥ជី និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿង។ ចំណែកជនសង្ស័យឈ្មោះ ធួន ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ជាមុខសញ្ញាមិនរាងចាល ធ្លាប់ជាប់ពន្ធនាគាររយ:ពេល៤ឆ្នាំ ពីបទចោរកម្ម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបន្តនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
