1

ឃាត់​ក្មេង​ទំនើង​២​នាក់​យក​ដុំថ្ម​គប់​បំផ្លាញ​ដំបូលផ្ទះ​អ្នកស្រុក​

      ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១៦​នេះ​បន្ទាប់ពី​បាន​យក​ដុំថ្ម​គប់​បំផ្លាញ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​សុ​ី​ត​ធី​ប្លុក​វេ​ង​ស្រេង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

     ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​បាន​និយាយថា ការឃាត់​ខ្លូន​ក្មេង​ទំនើង​២​នាក់​ក្រោយពី​ធ្វើ​សកម្មភាព គប់​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​សុ​ី​ត​ធី​ប្លុក​វេ​ង​ស្រេង ហើយ​ក្រុម​វា​តែងតែ​ដើរ​អុកឡុក​បង្កចលាចល​រំខាន​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​យប់​ញឹកញាប់ ។​

    ក្រោយ​កា​ឃាត់ខ្លួន​ប៉ូលិស​ដកហូត​បាន​ដែក​ឆាប​ស្រួច​ចំនួន​១​និង​ដុំថ្ម​មួយចំនួន ឥឡូវ​សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​កំពុង​គេចខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។ ភ្លាមៗ​នោះ​ប៉ូលិស​ពុំទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ៕​

 

មតិយោបល់