adverise with khmeread Untitled 1

ប្រជាពលរដ្ឋ​ចាប់​ចោរឆក់​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​

      ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​សន្លប់​ធំ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​អ្នកដំណើរ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​២៤​មករា​ឆ្នាំ​២០១៦​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
    ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ឃាត់​បាន​ចោរឆក់​ខ្សែក​១​នាក់​ក្នុង​បុរី​សែន​មនោ​រម្យ ក្រោយពី​ធ្វើ​សកម្មភាព​ភ្លាមៗ ហើយ​បាន​ព្រួត​វាយ​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ រួច​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​កន្ទោក​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​តាម​និតិ​វិធី​ច្បាប់​។​
    យ៉ាងណាក៏ដោយ ប៉ូលិស​ពុំទាន់​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ព្រោះ​កំពុង​សន្លប់​ធំ ៕​

 

adverise with khmeread

មតិយោបល់