A

មាន​អ្វី​ពិសេស​នៅពេល iPhone 5SE នឹង​មកដល់​ខែ​មិនា​ខាងមុខ​

​    ​Apple ត្រូវបាន​គេ​ជឿថា​កំពុង​ធ្វើ​នូវ​ទូរស័ព្ទ iPhone ទំហំ ៤​អ៊ី​ញ​ថ្មី​មួយ និង​ឥឡូវ​តាមគេហទំព័រ 9to5Mac មាន​ព័ត៌មាន​លម្អិត​លើ​អ្វីដែល​យើង​បាន​នឹង​កំពុង​រំពឹងទុក​មែន​។
ទូរស័ព្ទ​ថ្មី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​ទូរស័ព្ទ​ដែលមាន​កំណែ​ពី iPhone 5S មក​។ Apple បាន​និយាយ​សង្កត់ធ្ងន់ថា iPhone 5SE គឺជា​កំណែ​ថ្មី​ដោយ​គ្រឿងក្នុង​ជា​របស់ iPhone 6 ចំណែក​ផ្នែក​ខាងក្រៅ​គឺជា​រូបរាង​របស់ iPhone 5s​។ ដូច្នេះ iPhone ថ្មី​មួយ​នេះ​នឹង​កាមេរ៉ា​ខាងក្រោយ ៨ មេ​ហ្កា​ផិ​ច​ស៊ែ​ល​, កាមេរ៉ា​ខា​មុខ ១,២ មេ​ហ្កា​ផិ​ច​ស៊ែ​ល​, មាន NFC Chip សម្រាប់​ប្រើប្រាស់​លើ Apple Pay, មាន A8 Processor, និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ដូចជា Wi-Fi, Blutooth ជាដើម​។ ខ្លួន​ទូរស័ព្ទ​មួយ​នេះ​ដូច​ទៅនឹង iPhone 5s ប៉ុន្ដែ​ជុំវិញ​គែម​របស់​វា​កោង​ដូច​ទូរស័ព្ទ iPhone 6 អ​ញ្ជឹ​ង​។ ហើយ​ចំពោះ​ពណ៌​របស់​វា​មាន​គ្រប់​ទាំងអស់​បូករួម​ផ្កាឈូក​មាស (Rose Gold) ទៀតផង​។​

​    ​ចំពោះ​មុខងារ​ផ្សេងៗ iPhone មួយ​នេះ​គឺ​ស្គាល់​នូវ Live Photo តែ​មិនមាន 3D Touch នោះទេ​។ ចំពោះ​តម្លៃ​របស់​វា​វិញ​ត្រូវបាន​គេ​រំពឹងទុក​ថា នឹងមាន​តម្លៃ ៤៥០​ដុល្លារ តែ​យ៉ាងណា​យើង​នឹង​រង់ចាំ​មើលថា​តើ​ខែ​មិនា​នឹងមាន iPhone 5SE នឹង​ដែរឬទេ ហើយ​ក្នុងតម្លៃ​ប៉ុន្មាន​?

ប្រភព៖ ​យ៉ា​ហ៊ូ​

អ្នកនឹងចូលចិត្ត

មតិយោបល់