Donnie yen

កុំ​កុំ សារភាពថា លោក​គឺជា​ឪពុក​ដ៏​តឹងតែង​ចំពោះ​កូនៗ​

​    ​នៅ​ទីបំផុត តារា​ក្បាច់គុន​ហុងកុង កុំ​កុំ សារភាពថា លោក​គឺជា​ឪពុក​ម្នាក់​ដែលមាន​ភាព​តឹងតែង​ចំពោះ​កូនស្រី​និង​កូនប្រុស​របស់លោក បន្ទាប់ពី​លោក​ទទួលបាន​តំណែង​តួឯក​ក្នុង​រឿង Rogue One​។​

​    ​ឆ្លើយតប​នឹង​សំណួរ​ដែលថា តើ​លោក​គឺជា​ឪពុក​ដ៏​តឹងតែង​ម្នាក់​ឬ​យ៉ាងណា​នោះ កុំ​កុំ ដែល​ល្បីល្បាញ​ដោយសារ​សម្តែង​ជា​តួ​ឣ​ង្គ​គ្រូ​ក្បាច់គុន​កុង​ហ្វ៊ូ Ip Man នោះ បាន​និយាយថា “​ឥឡូវនេះ គេ​ចាត់ទុក​ខ្ញុំ​ជា​ឪពុក​ដ៏​តឹងតែង​បំផុត​”​។​

​    ​រឿង Rogue One: A Star Wars Story គឺ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ ហើយ​រំពឹងថា នឹង​ចេញផ្សាយ​នៅ​ឆ្នាំនេះ​។ តារា​ក្បាច់គុន​កុង​ហ្វ៊ូ​រូបនេះ​ក៏បាន​រំឭក​ឣំ​ពី​ម្តាយ​របស់លោក​ឈ្មោះ បូ ស៊ីម​ម៉ាក (Bow Sim Marks) ដែលជា​តារា​ក្បាច់គុន​ល្បី​និង​បាន​បង្ហាត់​លោក​តាំងពី​នៅ​ក្មេង​។​

​    ​នៅពេល​សួរថា តើ​ម្តាយ​របស់លោក​តឹងតែង​ចំពោះ​លោក​ជាង​សិស្ស​គុន​ដទៃ​ឬ​យ៉ាងណា កុំ​កុំ បាន​និយាយថា “​គាត់​តឹងតែង​ចំពោះ​ខ្ញុំ​ខ្លាំងណាស់​។ ខ្ញុំ​ចាំ​ថា គាត់​ទាញ​ខ្ញុំ​ពី​គ្រែ​ដេក​តាំងពី​ម៉ោង​៥​កន្លះ​ព្រឹក​ឲ្យ​ខ្ញុំ​ហាត់​ក្បាច់គុន​ពេល​ខ្ញុំ​មាន​ឣា​យុ​៩​ឆ្នាំ ហើយ​ហ្វឹកហាត់​រយ​:​ពេល​មួយ​ម៉ោង មុនពេល​ទៅ​សាលារៀន​។ នៅពេល​ខ្ញុំ​ធ្វើ​មិនត្រូវ ឬ​ខកខាន​មិនបាន​ហ្វឹកហាត់ គាត់​កាច់​រំពាត់​ផ្គួប​គ្នា​ពីរ​វាយ​ភ្លៅ​របស់ខ្ញុំ​តែម្តង​”​។​

​    ​កុំ​កុំ និយាយថា គាត់​គឺជា​ឣ្ន​ក​ប្រៀនប្រដៅ ហើយ​បើ​គ្មាន​គាត់ ក៏​គ្មាន​ភាពយន្ត “Ip Man” ដែរ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់