adverise with khmeread 1

កុំ​ព្រងើយកន្តើយ​នឹង​គីស​នៅត្រង់​ឆ្អឹង​គូទ​ព្រោះ​វា​ជា​មូលហេតុ​ធ្វើឱ្យ​ឈឺ​ខ្នង​!

​    ​គីស​ផាយ​ឡូ​នី​ដាល់ (Pilonidal) កើតឡើង​នៅតាម​ឆ្អឹង​គូទ និង​មើលទៅ​ស្រដៀង​ពងបែក​មាន​ខ្ទុះ​។ វា​កើតឡើង​នៅក្បែរ​កំប៉េះគូទ​ឆ្វេង និង​លើ​ទ្វារធំ​។ វា​គឺជា​បញ្ហា​កាកសំណល់​នៃ​ស្បែក​និង​រោម​។ គីស​ផាយ​ឡូ​នី​ដាល់​ក៏​អាចធ្វើឱ្យ​គីស​ដែលមាន​ស្រាប់​រឹតតែ​អាក្រក់​ឡើងៗ​ផងដែរ​។

​    ​គីស​ប្រភេទ​នេះ​ឧស្សាហ៍​កើត​ញឹកញាប់​ចំពោះ​បុរស​ជាង​នារី​។ វា​កើតឡើង​ចំពោះ​មនុស្ស​អាយុ​១៦​ទៅ​២៥​ឆ្នាំ​។ រោគសញ្ញា​សំខាន់ៗ​មានដូចជា​គ្រុនក្តៅ ឈឺ​នៅ​ឆ្អឹងខ្នង​ខាងក្រោម ឆ្អឹងខ្នង​ខាងក្រោម​មាន​សភាព​ទន់​និង​ក្រហម និង​មាន​ហូរ​ខ្ទុះ​ចេញពី​ស្បែក​ដែល​ហើប​ត្រង់ចំណុច​កើត​គីស​។​

​     មាន​ឱសថ​ធម្មជាតិ​ច្រើន​សម្រាប់​ព្យាបាល​គីស​នេះ​នៅផ្ទះ ជំនួស​ឱ្យ​ការវះកាត់​ឬ​រក​ពេទ្យ​ព្យាបាល​។

​    ​១. ងូតទឹក​ក្តៅ​ឧណ្ហៗ
​    ​ទឹក​ក្តៅ​ឧណ្ហៗ​អាចជួយ​បាន​ច្រើនណាស់ ប្រសិនបើ​អ្នក​កើត​គីស​ផាយ​ឡូ​នី​ដាល់​។ វា​អាចជួយ​កាត់បន្ថយ​រោគសញ្ញា​ទាក់ទង​នឹង​គីស​មួយ​នេះ​។ អង្គុយ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​។ ការឈឺចាប់​បណ្តាល​មក​គីស​នេះ​នឹងត្រូវ​កាត់បន្ថយ​បាន​ភ្លាម​។ ជាងនេះទៅទៀត វា​អាច​បញ្ចៀស​មិនឱ្យ​គីស​នេះ​កើតឡើង​បាន​ម្តង​ទៀតឡើយ​នៅពេល​អនាគត​។ ត្រូវធ្វើ​បែបនេះ​ឱ្យបាន​ទៀងទាត់​។

​    ​២. ខ្ទឹមស​និង​អំបិល​
​    ​ខ្ទឹម​សមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ដែល​បង្ក​ជា​គីស​ផាយ​ឡូ​នី​ដាល់​។  អំបិល​មាន​អត្ថប្រយោជន៍​ក្នុងការ​ព្យាបាល​គីស​ផាយ​ឡូ​នី​ដាល់​។ ដាក់​អំបិល​ពីរ​ពែង​ចូលទៅ​អាងទឹក​ក្តៅ​ឧណ្ហៗ​រួមជាមួយ​ខ្ទឹមស​។ រួច​ត្រាំ​កន្លែង​ដែល​កើត​គីស​នៅក្នុង​ទឹក​លាយ​នេះ​រយៈពេល ៣០ នាទី​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយថ្ងៃ​។

​      ៣. ប្រទាល​កន្ទុយក្រពើ​
​    ​អ្នក​អាច​ប្រើ​ទឹក​ប្រទាល​កន្ទុយក្រពើ​សម្រាប់​ជា​ឱសថ​ព្យាបាល​ជំងឺ​លើ​ស្បែក​បង្កឡើង​ដោយ​គីស​ផាយ​ឡូ​នី​ដាល់​។ ប្រទាល​កន្ទុយក្រពើ​មាន​លក្ខណៈសម្បត្តិ​មាន​ប្រយោជន៍​ជាច្រើន ដែល​អាច​ប្រឆាំង​បាក់តេរី វីរុស​និង​មីក្រុប​។ ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​កន្លះ​កែវ​ម្តង​រៀងរាល់ថ្ងៃ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​ជាមិនខាន​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់