adverise with khmeread 0

ទាយមើលនេះជាអ្វី?

    ​Teledisko គឺជា​ឌី​ស្កូ​តូច​បំផុត​របស់​ពិភពលោក​និង​ប្រហែលជា​កន្លែង​ជប់លៀង​ផ្តាច់មុខ​បំផុត​ពុំ​ធ្លាប់មាន​លើ​ពិភពលោក​។ ចាប់ផ្តើម​បើក​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​អាល្លឺម៉ង់  Deutsche Telekom ក្លឹប​រាត្រី​ដែល​ស្ថិតនៅ​សង្កាត់ Friedrichshain-Kreuzberg នៃ​ទីក្រុង​បែរ​ឡាំង​មួយ​នេះ​អាច​ទទួលភ្ញៀវ​បានតែ​ពីរ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​លើក​។

​    ​អ្នក​ត្រូវដាក់​កាក់​ទើប​អាច​ចូល​បាន រួមជាមួយ​មិត្តភក្តិ​ណា​ម្នាក់ទៀត​។ នៅ​ខាងក្នុង ក្លឹប​រាត្រី Teledisko មាន​របស់​សព្វបែបយ៉ាង​ដែលមាន​នៅក្នុង​ក្លឹប​រាត្រី​ទូទៅ​ដែរ ដូចជា​ម៉ាស៊ីន​ជក់បារី ភ្លើង​ហ្វា​ស្ត្រូ​បូ​ស្កូ​ប (Stroboscope) ភ្លើង​ឡាយ​អេ​ហ្វិ​ច (Light Effects) ដុំ​ភ្លើង​ឌី​ស្កូ​មូលៗ ផ្សែង​ត្រជាក់​ភាយៗ និង​អេក្រង់​ថាច់​ស្គ្រី​ន ដែល​អនុញ្ញាតឱ្យ​អ្នក​ជ្រើសរើស​និង​ចាក់​បទ​ចម្រៀង​ពេញចិត្ត​។ ដោយសារ​ទីធ្លា​តូចចង្អៀត​ពេក អ្នកនឹង​មិនអាច​ថត​រូប Selfie បានទេ ប៉ុន្តែ​ក្លឹប​ឌី​ស្កូ​ដ៏​តូច​នេះ​បាន​បំពាក់​កាមេរ៉ា​រួចជាស្រេច ដើម្បី​ថត​ជា​វីដេអូ​សកម្មភាព​ពេល​រាត្រី​មិនអាច​បំភ្លេចបាន​របស់​អ្នក​។

​    ​ប្រសិនបើ​អ្នក​ពេញចិត្ត​ចង់បាន​ក្លឹប​ឌី​ស្កូ​នេះ​មក​ធ្វើជា​របស់​ផ្ទាល់ខ្លួន​អ្នក​អា​ចរក​ជាវ​ពី​ក្រុមហ៊ុន​ខាងលើ​បាន ដោយ​មួយគ្រឿង​មានតម្លៃ ៣៨០ ដុល្លារ​៕

 

adverise with khmeread

មតិយោបល់