adverise with khmeread 0

ចង់​ចេះ​មើល​បាតដៃ អ្នក​គួរ​អាន​អត្ថបទ​នេះ​

    ​ជាទូទៅ​ខ្សែដៃ​មនុស្ស​មាន​បី​សំខាន់ៗ  ខ្សែ​ទីមួយ​នៅក្រោម​គេ​ហៅថា ខ្សែជីវិត​, ខ្សែ​នៅ​កណ្តាល​គេ​ហៅថា ខ្សែ​មេ និង​ខ្សែ​នៅលើ​គេ​ហៅថា ខ្សែ​បេះដូង​។ ខ្សែ​ទាំងបី​អាច​ប្រាប់​អំពី​ជីវិត​ការងារ ទំនាក់ទំនង​ផ្ទាល់ខ្លួន ក្តី​សុបិន​ក្នុង​ជីវិត និង​ការតស៊ូ​ផ្លូវ​អារម្មណ៍​ជាដើម​។ ចំពោះ​បុរស គេ​មើល​ទៅលើ​ដៃ​ឆ្វេង រីឯ​ស្ត្រី​គេ​មើល​ទៅលើ​ដៃស្តាំ​។

​    ​១. ខ្សែជីវិត​
​ប្រសិនបើ​អ្នកមាន​ខ្សែជីវិត​...
* វែង (​កោង​នៅក្បែរ​ថ្លើមដៃ​ជិត​មេដៃ ហើយ​ចុង​របស់​វា​ផុត​នៅ​គល់​បាតដៃ​): អ្នក​គឺជា​មនុស្ស​រឹងប៉ឹង​ពេល​ជួប​ស្ថានភាព​លំបាក​។
* ខ្លី (​ចុង​របស់​វា​ផុត​នៅត្រឹម​ពាក់កណ្តាល​បាតដៃ​): ពេល​ស្ថានការណ៍​តានតឹង ការរក្សា​ភាព​មមាញឹក​តែង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សុវត្ថិភាព និង​ស្រណុកចិត្ត​។
* មាន​ប្រឡោះ​ប្រហោង​នៅត្រង់ចំណុច​ណាមួយ​: អ្នក​ប្រហែលជា​ត្រូវ​ហាត់​យ៉ូ​ហ្គា ធ្វើ​សមាធិ ដើរ ឬ​យក​ពេល​លេង​ឱ្យបាន​ច្រើន ព្រោះ​ខ្សែ​នេះ​តំណាងឱ្យ​ភាព​តប់ប្រមល់​ច្រើន​ក្នុង​ជីវិត​។
* ដាច់ៗ​ពីគ្នា​: ខ្សែ​ដាច់​នីមួយៗ​តំណាងឱ្យ​បទពិសោធន៍​តក់​ស្ល​ត់​ដែល​បាន​ប៉ះពាល់​មកលើ​ជម្រើស​ជីវិត​របស់​អ្នក​។

​    ​២. ខ្សែ​មេ​
​ប្រសិនបើ​អ្នកមាន​ខ្សែ​មេ​...
* ខ្លី (​ចុង​របស់​វា​ផុត​នៅក្បែរ​កណ្តាល​បាតដៃ​): អ្នក​គឺជា​មនុស្ស​គិត​រហ័សរហួន​មួយរូប ដែល​ឆាប់​ធ្វើការ​សម្រេចចិត្ត​បានល្អ ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ឡើយ​។​
* វែង​ហើយ​ត្រង់ (​លាតសន្ធឹង​ពេញ​បាតដៃ​រហូតដល់​ចុង​កូនដៃ​): អ្នកជា​មនុស្ស​ចូលចិត្ត​វិភាគ​ច្រើន និង​ពិចារណា​យ៉ាងយូរ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​។​
* ខ្សែ​ដែល​បែក​ជា​ពីរ​: ឆាប់​ប្រែប្រួល​ចិត្ត​ចំពោះ​អ្នកដទៃ ព្រោះ​អ្នក​អាច​មើល​ដឹង​ពី​អ្វីដែល​អ្នកដទៃ​កំពុង​គិត​។ ប្រការនេះ​ធ្វើឱ្យ​អ្នក​ផ្លាស់ប្តូ​រមតិ​ខ្លួនឯង​យ៉ាង​ឆាប់រហ័ស​។
* ខ្សែកោង​ហើយ​វែង (​រត់​ចុះក្រោម​សំដៅ​រក​កែង​នៃ​បាតដៃ​): អ្នក​គឺជា​អ្នក​គិត​ប្រកបដោយ​ការច្នៃប្រឌិត​មួយរូប ដែល​អាច​ប្រមើល​មើលឃើញ​លទ្ធផល​ដែល​អាច​នឹង​កើតឡើង​ពេលអនាគត​។

​    ​៣. ខ្សែ​បេះដូង​
​ប្រសិនបើ​អ្នកមាន​បេះដូង​...
* វែង​ហើយ​ត្រង់ (​ចុង​របស់​វា​ផុត​នៅក្រោម​ម្រាម​ចង្អុល​): អ្នកជា​មនុស្ស​មានការ​ត្រិះរិះ​ពិចារណា និង​ជា​អ្នកវិភាគ​ស៊ីជម្រៅ ដែល​តែងតែ​គិតពី​អារម្មណ៍​អ្នកដទៃ ហើយ​មនុស្ស​តែង​សរសើរ​អ្នក​ចំពោះ​ចំណុច​មួយ​នេះឯង​។
* ខ្លី​ហើយ​ត្រង់ (​ចុង​របស់​វា​ផុត​នៅ​ចន្លោះ​កណ្តាល​បាតដៃ​និង​ម្រាម​ចង្អុល​): អ្នកត្រូវការ​សេរីភាព​ច្រើន​។ អ្នក​បង្ហាញ​គូស្នេហ៍​របស់​អ្នក​តាមរយៈ​សកម្មភាព​ជាជាង​ពាក្យសម្តី​។​
* វែង​ហើយ​កោង (​ខ្សែកោង​ឡើងទៅ​លើ​ឆ្ពោះទៅ​គល់​ម្រាមដៃ​កណ្តាល​): ចំណង់​ចំណូលចិត្ត​និង​មហិច្ឆតា​របស់​អ្នក​គឺជា​ឧបករណ៍​រុញ​លោកអ្នក​ទៅមុខ​ជានិច្ច​ហើយ​អ្នក​មិន​ខ្វល់​ថា​នរណា​បានដឹង​អំពី​មហិច្ឆតា​និង​ចំណង់​ចំណូល​របស់​អ្នក​នោះទេ​។
* ខ្លី​ហើយ​កោង (​ខ្សែកោង​ឡើងទៅ​ឆ្ពោះទៅ​ក្រោម​ម្រាមដៃ​កណ្តាល​ប្រហែល​កន្លះ​អ៊ី​ញ​): អ្នកជា​មនុស្ស​ពូកែ​ទំនុកបម្រុង និង​ពេញចិត្ត​ក្រុម​តូច​ជាង​ក្រុម​ធំ​។ អ្នក​ចូលចិត្ត​និយាយ​បើកចំហ​ក្នុង​លក្ខណៈ​មួយ​ទល់​មួយ​។
* មាន​ស្នាម​ខ្វែង​ពីរ​ឬ​ច្រើន​ឆ្លងកាត់​: អ្នក​តែង​ក្បត់ខ្លួនឯង​ញឹកញាប់​។
* ខ្សែ​បែក​ជា​ពីរ​: អ្នកមាន​ទម្លាប់​យក​អារម្មណ៍​ពិត​លាក់​ពីក្រោយ​ខ្នង​ដើម្បី​បំពេញតម្រូវការ​អ្នកដទៃ​៕

adverise with khmeread

មតិយោបល់