adverise with khmeread 2

ឡិច​ស៊ី​ស​បើក​លឿន​គេច​មនុស្ស​ដើរ​ឆ្លងផ្លូវ​ជ្រុល​បុក​បង្កាន់ដៃស្ពាន​របួស​៣​នាក់​

     ភ្នំពេញ ៖ ស្ត្រីភេទ​ទី​៣​មាន​គ្នា​បីនាក់​បើករថយន្ត​ឡិច​ស៊ី​ស​RX300​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​គេច​ពី​មនុស្ស​ដើរ​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​បណ្ដា​ល​ឲ្យ​រង​ការខូចខាតនិង​បណ្ដាល​ឲ្យ​ម្នាក់​រងរបួស​ធ្ងន់​និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​គល់ស្ពាន​លេខ​៤ តាម​បណ្ដោយ​ផ្លូវជាតិ​៦ ស្ថិតក្នុង​ភូមិ​បាក់​ខែងសង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

    ប្រភពព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​សង្កេតឃើញ​មាន​មនុស្ស​បីនាក់​បាន​ដើរ​ឆ្លងផ្លូវ ដោយ​ឆ្លង​មិនទាន់​ផុត​ផង ស្រាប់​តែមាន​រថយន្តឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-6054 បើកបរ​ដោយ​ស្ត្រី​ជា​ភេទ​ទី​៣ ដែលមាន​គ្នា​បីនាក់ ក្នុង​រថយន្ត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ជើងទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ ក៏បាន​គេច​ពី​មនុស្ស​ដើរ​ឆ្លងផ្លូវ​ហើយ​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​វិល​ជិត​ពីរ​ជុំ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ចំហៀង​ពីមុខ​ផ្នែក ខាងស្ដាំ​យ៉ាងដំណំ រីឯមនុស្ស​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​ម្នាក់​និង​របួសស្រាល​ពីរ​នាក់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់​ដែល​រងរបួស​ធ្ងន់​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

    ចំណែក​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់