adverise with khmeread 3075531200000578 0 image a 1 1453638443663

អគ្គីភ័យ​លេប​ត្របាក់​ស្ថានីយ​ស្តុក​ប្រេង​លី​ប៊ី​ខាត​អស់ ៣​លាន​បារ៉ែល​បន្ទាប់ពី​ពួក ISIS វាយប្រហារ​

​    ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​កំពុង​តស៊ូ​ពន្លត់ភ្លើង​ឆាបឆេះ​ស្ថានីយ​ស្តុក​ប្រេង​ដ៏​ធំ​មួយ ដែល​ចាប់ផ្តើម​ឆេះ​ឡើង​ដោយសារ​ការវាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) ក្នុងប្រទេស​លី​ប៊ី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ 

​    ​អ្នកនាំពាក្យ​មួយរូប​ឱ្យ​ឆ្មាំ​យាម​របស់​ស្ថានីយ​បាន​និយាយថា អាង​ប្រេង​យ៉ាងតិច ៥​ក្នុងចំណោម ១៣ ត្រូវបាន​បំផ្លាញ​ក្នុង​អណ្តាតភ្លើង​នៅ​ស្ថានីយ​ស្តុក​ប្រេង​លី​ប៊ី​នៅ​តំបន់ Ras Lanuf​។  

​    ​សាជីវកម្ម​ប្រេង​ជាតិ (NOC) បាន​និយាយថា ខ្លួន​បារម្ភ​ថា​អាច​នឹង​បាត់បង់​ប្រេង​រហូតដល់​ទៅ ៣ លាន​បារ៉ែល ដូច្នេះ​ស្ថានីយ​ស្តុក​ប្រេង ដែល​បិទ​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៤ អាច​នឹង​ប្រឈម​ការបិទទ្វារ​រយៈពេល​វែង​បន្ថែមទៀត​។ 

​    ​អ្នកនាំពាក្យ​ឱ្យ​ឆ្មាំ​ការពារ​ស្ថានីយ​ប្រេង លោក Ali al-Hassi បានឱ្យដឹងថា អាជ្ញាធរ​បាន​កំពុងធ្វើការ​វាយតម្លៃ​ទំហំ​នៃ​ការខូចខាត​។ 

​    ​លី​ប៊ី​ត្រូវបាន​ហែក​ហ៊ួ​រ​ដោយ​អំពើហិង្សា​និង​ចលាចល​នយោបាយ​បន្ទាប់ពី​ការ​ងើប​បះបោរ​មួយ ដែល​បាន​ទម្លាក់ Muammar Gaddafi ក្នុង​ឆ្នាំ ២០១១៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់