adverise with khmeread 2

ត្រួតពិនិត្យ​៥​កន្លែង​ឃាត់​បាន​បុរស​ម្នា​ក់មានកាំភ្លើង​១​ដើម​

     ភ្នំពេញ ៖ សម្រាប់​យប់​ថ្ងៃទី ២៤ មករា​ឆ្នាំ​២០១៦​សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង​ចំនួន​៥​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​គឺ​១-​ផ្លូវ​២៧១   ចំណុច មុខ​ផ្សារ​ហេង លី ខណ្ឌទួលគោក​, ២-​ផ្លូវជាតិ​លេខ​៥ ចំណុច ឃ្លាំង​សាំង​ប្ញ​ស្សី​កែវ​ខណ្ឌ ប្ញ​ស្សី​កែវ ៣-​ផ្លូវ​សហព័ន្ធ​រុស្សី​ចំណុច មហាវិទ្យាល័យ​មនុស្សសាស្ត្រ​ ខណ្ឌ ពោធិ​សែន​ជ័យ ៤-​ផ្លូវជាតិ​លេខ​២ មុខ​វត្ត​ចាក់អង្រែ​ខណ្ឌមានជ័យ​និង​៥-​ផ្លូវ ជាតិ​លេខ​១ ចុះ​ពី​ស្ពាន​ថ្មី​៦០​ម៉ែត្រ​ខណ្ឌ ច្បារអំពៅ​ហើយ​កម្លាំង​ប្រជុំជួរ​ម៉ោង ១០​និង​៣០ នាទី ចាប់ផ្តើម​ម៉ោង​១១​យប់​។​

    ដោយឡែក​នៅ​គោលដៅ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ត្រង់ចំណុច​ផ្សារ​ហេង​លី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់ ម៉ូតូ​មួយគ្រឿង​ឌ្រឹ​ម​សង់​សេរី​២០១៣ ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 1BW-8520 និង​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K59 ពុំមាន​លិខិតស្នាម​សម្រាប់​សម្គាល់ ការប្រើប្រាស់​ពី​បុរស​ឈ្លោះ ឃី​ន ប៊ុន​ណា ភេទ​ប្រុស រស់នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​កណ្តោលជ្រុំ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

    បន្ទាប់ពី​ឃាត់ខ្លួន​នៅ​កន្លែង ត្រួតពិនិត្យ​រួច​ជនសង្ស័យ​រូបនោះ ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់