adverise with khmeread Weatherman

កំពូល​អ្នក​ព្យាករណ៍​អាកាសធាតុ​

    ​វា​ជា​ចុងរដូវ​រងា​មួយ​ក្នុងប្រទេស​ឥណ្ឌា ហើយ​ប្រជាជន​នៅ​សហគមន៍​អភិរក្ស​ដាច់ស្រយាល​មួយ​ក្នុង​រដ្ឋ​ដា​កូតា​ខាងត្បូង​បាន​សួរ​មេភូមិ​ថ្មី​របស់ខ្លួន​ថា​តើ​រដូវរងា​នេះ​អាកាសធាតុ​នឹង​ត្រជាក់​ធម្មតា ឬ​ត្រជាក់​ខ្លាំង​។

​    ​ដោយសារ​គាត់​ធ្លាប់ជា​មេភូមិ​នៅ​សង្គម​ទំនើប ដូច្នេះ​លោក​មិនចេះ​របៀប​មើល​អាកាសធាតុ​នោះទេ​។ នៅពេល​លោក​ក្រឡេក​ទៅ​មើល​មេឃ លោក​ពុំ​អាច​ប្រាប់​បាន​ថា​រដូវរងា​នេះ​នឹង​ត្រជាក់​យ៉ាងដូចម្តេច​នោះទេ​។

​    ​ទោះយ៉ាងណា ដើម្បី​រក្សា​មុខមាត់​គាត់​ដែរនោះ គាត់​ក៏បាន​ប្រាប់​ប្រជាជន​កុលសម្ព័ន្ធ​របស់គាត់​ថា រដូវរងា​គឺ​ពិត​ជាមាន​អាកាសធាតុ​ត្រជាក់ ដូច្នេះ​ប្រជាជន​ក្នុងភូមិ​គួរតែ​នាំគ្នា​ដើររក​អុស​ទុកឱ្យហើយ​ទៅ​។

​    ​ប៉ុន្តែ​ដោយ​ធ្លាប់តែ​ជា​មេដឹកនាំ​ដែល​ផ្អែកលើ​អ្វីដែល​ជាក់ស្តែង លោក​ក៏មាន​គំនិត​មួយ​បន្ទាប់ពី​រក​វិធី​អស់​ជាច្រើន​ថ្ងៃ​។ លោក​បាន​ទៅរក​កន្លែង​ទូរស័ព្ទ​សាធារណៈ ហើយ​តេ​ទៅ​សេវា​អាកាសធាតុ​ជាតិ និង​បាន​សួរថា "​តើ​រដូវរងា​ខាងមុខនេះ​នឹង​ត្រជាក់​ដែរឬទេ​?"​។​

​    ​អ្នក​ព្យាករណ៍​អាកាសធាតុ​នៅ​សេវា​អាកាសធាតុ​ជាតិ​បាន​ឆ្លើយថា "​មើលទៅ​រដូវរងា​នេះ​អាច​នឹង​ត្រជាក់​ណាស់​"​។

​    ​ដូច្នេះ មេភូមិ​ក៏បាន​ត្រឡប់​ទៅប្រាប់​ប្រជាជន​គាត់​ឱ្យ​ប្រមូល​អុស​ឱ្យ​រឹតតែ​ច្រើន​ថែមទៀត​សម្រាប់​ត្រៀម​អាកាសធាតុ​ត្រជាក់​។

​    ​មួយ​សប្តាហ៍​ក្រោយមក លោក​បាន​ទូរស័ព្ទ​ទៅ​សេវា​អាកាសធាតុ​ជាតិ​ម្តង​ទៀតថា "​តើ​មើលទៅ​អាកាសធាតុ​នឹង​បន្ត​ត្រជាក់​ដូច្នេះ​មែន​ទេ​?"​។

​    ​អ្នក​ព្យាករណ៍​ដដែល​បាន​ឆ្លើយថា "​បាទ វា​នឹង​រឹង​តែ​ត្រជាក់​ថែមទៀត​"​។

​    ​មេភូមិ​បក​ទៅរក​ប្រជាជន​គាត់​មក​ម្តងទៀត រួច​ណែនាំ​ពួកគេ​ឱ្យ​ប្រមូល​អុស​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​។

​    ​ពីរ​សប្តាហ៍​ក្រោយមក មេភូមិរ​ត់ទៅ​តេ​សួរ​សេវា​អាកាសធាតុ​ជាតិ​ម្តង​ទៀតថា "​តើ​លោក​ប្រាកដ​ដែរ​ទេ​ថា​អាកាសធាតុ​នឹង​ត្រជាក់​ខ្លាំង​មែន​នោះ​?"​។

​    ​បុរស​នោះ​ឆ្លើយថា "​ពិតប្រាកដ​ណាស់​។ វា​មើលទៅ​ទំនង​ក្លាយជា​រដូវរងា​ខ្លាំង​បំផុត​មួយ​ដែល​យើង​មិន​ធ្លាប់បាន​ជួប​ពីមុន​ទេ​"​។

​    ​មេភូមិ​ឆ្ងល់​ពេក​ក៏​សួរថា "​ម៉េច​ក៏​លោក​ច្បាស់​អ្វី​ច្បាស់​យ៉ាងនេះ​?"​។​

​     អ្នក​ព្យាករណ៍​អាកាសធាតុ​ឆ្លើយតប​វិញ​ថា "​លោក​មិនឃើញ​ទេ​អី ប្រជាជន​ឥណ្ឌា​កំពុង​សម្រុក​នាំគ្នា​ប្រមូល​អុស​ទុក​ត្រៀម​អាកាសធាតុ​ត្រជាក់​"៕

​    ​អ៊ីចឹង​បាន​ថា កំពូល​អ្នក​ព្យាករណ៍​អាកាសធាតុ​រូបនេះ​គាត់​ផ្អែក​ការព្យាករណ៍​របស់គាត់​តាមរយៈ​ចលនា​របស់​ប្រជាជន​អ​ញ្ជឹ​ង​សោះ​!!!

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់