7

ព័ត៌មាន​លម្អិត​ស្តីពី​ទាស់​ពាក្យសម្តី​គ្នា​រឿង​ឌឺដង​ដាក់​ប្រព​ន្ឋ​គេ​ ឈានដល់​ដក​កាំភ្លើង​បាញ់​បាញ់​គ្នា​ទៅវិញទៅមក​របួស​ត្រូវ​គ្រាប់​ទាំង​២​នាក់​

   ភ្នំពេញ ៖ បុរស​២​ក្រុម​ឈានដល់​ការផ្ទុះអាវុធ​ដាក់គ្នា​រហូតដល់​មាន​រងរបួស​ទាំងសងខាង​ដោយសារតែ ភាគី​ម្ខាង​បាន​ទៅ​និយាយ​លេប​ខាយ​ដាក់​ប្រព​ន្ឋ​របស់​ភាគី​ម្ខាង​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី ២៣ ខែមករា​ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវ ១៥៤​កែង​ផ្លូវ ៤៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ ។​

   មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ភាគី​ទី​១-​ឈ្មោះ សា  រងរបួស​ជើង រត់គេចខ្លួន​ពី​កន្លែងកើតហេតុ និង​ភាគី​ទី​២​ឈ្មោះ អ៊ុំ រិទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិនទាន់​ដឹង ស្នាក់​នៅផ្ទះ​លេខ​១៥​សេ ផ្កូ​វ​៣៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រងរបួស​០១​គ្រាប់​ចំ​ដៃ​ខាងឆ្វេង ជា​ម្ចាស់​កាំ​ភ្លៀង​ខ្លីម៉ាក​Beretta​។​

   មន្ត្រី​អាវុធហត្ថ​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ឈ្មោះ អ៊ុំ រិទ្ធី និង​មិត្ត​ភ័ក្ត្រ ៣​នាក់​ទៀត​កំពុង​អង្គុយ​ផឹកស៊ី​នៅក្បែរ​កន្លែងកើតហេតុ ។​ស្រាប់តែ​ឈ្មោះ សា បាន​ដើរ​ក្បែរ​នោះ​២​នាក់​ប្រពន្ធ ។​ភ្លាមនោះ​ឈ្មោះ អ៊ុំ រិទ្ធី បាន​ប្រើពាក្យ​លេប​ខាយ​ដាក់​ប្រពន្ធ​ឈ្មោះ សា ថា ( អូន )​ធ្វើ​ឲ្យ​ឈ្មោះ សា ខឹង បាន​ដក​កាំភ្លើង​យកមក​ភ្ជុង ឈ្មោះ អ៊ុំ រិទ្ធី ហើយ​ឈ្មោះ អ៊ុំ រិទ្ធី ក៏បាន​ដក​កាំភ្លើង​ភ្ជុង​វិញ​។ ស្រាប់តែ​ផ្ទុះអាវុធ​ម្នាក់​១​គ្រាប់ ទៅវិញទៅមក បណ្តាល​ឲ្យ​ឈ្មោះ អ៊ុំ រិទ្ធី ត្រូវ​១​គ្រាប់​ចំ​ដៃ​ឆ្វេង រីឯ​ឈ្មោះ សា ត្រូវ​១​គ្រាប់​ដែរ​ចំ​ជើង​។​

    ក្រោយ​កើតហេតុ​ឈ្មោះ សា បាន​រត់គេចខ្លួន ទាំង​ជើងមាន​របួស​ឡើង​ទៅជា​ន់ទី​២​ប្លុក​តាន់​ប៉ា ហើយ​កម្លាំង​អាវុធហត្ថ​ក៏បាន​ឡើងទៅ​រុករក​ដែរ ប៉ុន្តែ​រក​មិនឃើញ ។​រីឯ​ឈ្មោះ អ៊ុំ រិទ្ធី ក្រោយ ត្រូវ របួស​បានប្រគល់​កាំភ្លើង​ឲ្យ​ទៅ​ឈ្មោះ ជ័យ រិ​ទ្ធា ហើយ​ត្រូវបាន​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។​

    ក្រោយពេល​កើតហេតុ​ខាង​សមត្ថកិច្ច​រួមមាន​អាវុធហត្ថ និង​ប៉ូលិស​ក៏បាន​ទៅដល់​ភ្លា មៗ​ដែរ និង​បាន​រកឃើញ​សំបក​គ្រាប់​ចំនួន​២ យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ។​

    ចំណែក​ខាង​អាវុធហត្ថ​បាន​នាំ​កម្លាំង​ជាច្រើន​ដើម្បី​ស្វែង​រង​ខាង​ភាគី​ម្ខាង​ទៀត​ដែល​ត្រូវរបួស​ជើង តែ​តាមរក​មិនឃើញ​ទេ ដោយសារតែ​បុរស​រូប​នោះបាន​គេចខ្លួនបាត់​ទៅហើយ ។​

   គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​ទៅដល់​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ហើយ​សុំ​ថត​ផ្តិត​យក​រូប​សំបក​គ្រាប់​ដែល​រើស​បាន​នោះ បែរជា​ខាង​ប៉ូលិស​មិន​ព្រម​សហការ​ជាមួយ ហាក់ដូច​ជាមាន​ការបិទ​បាំង​រឿង​អ្វីមួយ​អីចឹង ៕​

មតិយោបល់