adverise with khmeread 6

ឆ្អឹង​របស់លោក Por Tridsadee​ បែងចែក​ជា​បី​

    ព្រឹក​ថ្ងៃទី​២៥​នេះ​នៅ​ម៉ោង ៦​ក្រុមគ្រួសារ​លោក Por Tridsadee បានធ្វើ​ដំណើរ​ទៅកាន់​វត្ត​ក្លាង​ដើម្បី​រើស​ឆ្អឹង​របស់លោក​បន្ទាប់ពី​បាន​បូជា​កាលពី​ល្ងាច​ម៊ិ​ញ ហើយ​បើតាម​គម្រោង​របស់​គ្រួសារ​សព ឆ្អឹង​ឬ​ធាតុ​លោក​បែង​ចែកជា​បី​ផ្នែក​។​

    ក្រោយមក​អ្នករៀបចំ​កម្មវិធី បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួងព្រលឹង​របស​តារា​សម្តែង​ដ៏​ល្បី​រូបនេះ ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដូច​កម្ពុជា​យើង​ដែរ​។​

    ក្រុមគ្រួសារ​លោក Por Tridsadee​មានបំណង​បែងចែក​ឆ្អឹង​ជា​បី​ផ្នែក​គឺ​ទី​១-​រក្សាទុក​នៅឯ​ផ្ទះ នៅ​ខេត្ត Buriram ទី​២- រក្សាទុក​នៅផ្ទះ​លោក​នៅក្នុង​ទីក្រុង​បាងកក និង ទី​៣-​ត្រូវបាន​រក្សាទុក​នៅក្នុង​វត្ត​ក្លាង​តែម្តង​។​

    ចុងក្រោយ ថ្ងៃ​ពុធ​ទី​២៧ ខែមករា ក្រុមគ្រួសារ​របស់ Por Tridsadee និង​មក​រើស​ឆ្អឹង​និង​កម្ទេចផេះ​ដែល​នៅសល់​យកទៅ​បាច​ចូល​ទឹកសមុទ្រ​ដើម្បី​ឲ្យ​ដួងព្រលឹង​របស់លោក​ត្រជាក់ត្រជុំ និង អញ្ជើញ​ទៅកាន់​បរមសុខ​កុំបី​ឃ្លៀត​ឡើយ​៕​

adverise with khmeread

មតិយោបល់