adverise with khmeread 1

Cesc Fabregas ចង្អុល​ឡូហ្គោ Chelsea ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ឌឺដង​របស់​ប្រិយមិត្ត Arsenal

កាលពីមុន​អតីត​កីឡាករ​រូបនេះ​បាន​ផុស​ក្នុង​បណ្តាញ​សង្គម​ថា "​គាំទ្រ​កាំភ្លើង​ធំ​ម្តង គឺ​គាំទ្រ​កាំភ្លើង​ធំ​រហូត​" ប៉ុន្តែ​ឥឡូវ Arsenal បាន​ស្លាប់​ហើយ​ចំពោះ​កីឡាករ​រូបនេះ​។​

​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ត្រូវបាន​ឌឺដង​ក្នុង​ប្រកួត​រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelseal ដែល​បញ្ចប់​ដោយ​លទ្ធផល ០-១ នៅក្នុង​ទឹកដី Emirates កាលពី​យប់មិញ ជាមួយនឹង​ប្រិយមិត្ត​មួយចំនួន​នៅតែ​មិន​អធ្យាស្រ័យ​ឲ្យ​កីឡាករ​រូបនេះ​ដោយសារ​ការចាកចេញ​ពី​ក្លឹប Barcelona និង​បាន​វិលត្រឡប់​មកវិញ​ប៉ុន្តែ​បែរជា​ចូលរួម​ជាមួយ​គូសត្រូវ​របស់ Arsenal ទៅវិញ​។​

​កីឡាករ​រូបនេះ​បាន​ឆ្លើយតប​នៅពេល​ចប់​ការប្រកួត ដោយបាន​ចង្អុល​ឡូហ្គោ​តោ​ខៀវ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ ដែល​បានធ្វើ​ឲ្យ​ពួកគេ​រឹតតែ​ឈឺចាប់​ពើត​ផ្សា​។​

​រូបភាព​នេះ​ត្រូវបាន​បង្ហោះ​ចូលទៅក្នុង​បណ្តាញ​សង្គម Snapchat របស់​ប្រិយមិត្ត Chelsea ដើម្បី​ឌឺ​ក្រុម​អ្នកគាំទ្រ Arsenal វិញ​៕

 

adverise with khmeread
ប្រភព៖ មេត្រូល

មតិយោបល់