adverise with khmeread Yama

ក្រហើយសេពគ្រឿងញៀនត្រូវប៉ូលិសស្រុកថ្មគោលឃាត់ខ្លួន

     បាត់ដំបង ៖ បុរសម្នាក់ដែលមានជីវភាពក្រីក្រ ត្រូវបានប៉ូលិសស្រុកថ្មគោលឃាត់ខ្លួនកាលពីថ្ងៃទី១ធ្នូឆ្នាំ២០១៥វេលាម៉ោង៨និង១០នាទីយប់នៅចំណុច ភូមិកៀនកេះ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណ:ពេលកំពុងសេពថ្នាំញៀន ហើយដកហូតបានថ្នាំញៀន១កញ្ចប់ ។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោះមោក រ៉ូភេទប្រុសអាយុ២៧ឆ្នាំ
ស្នាក់នៅភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ រួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់