adverise with khmeread 0

ស្បែកជើង​សក្តិសម​សម្រាប់​នារី​ដែល​ចូលចិត្ត​លេង​ស្ទីល​

    ​ក្រៅពី​សម្លៀកបំពាក់​ឡូយឆាយ និង​ការតុបតែង​ខ្លួន​ស្រស់ស្អាត​ហើយ​នោះ នារីៗ​មិនអាច​មើលរំលង​បានឡើយ​ពី​ការបន្ថែម​សម្រស់​ដោយ​ការពាក់​ស្បែកជើង​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ស្បែកជើង ដែល​នឹង​ជួយ​លើក​សម្រស់​មិត្ត​នារី​ឱ្យ​កាន់តែ​ទាក់ទាញ​ទ្វេ​ឡើង ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​លេង​ស្ទីល​។

១. ស្បែកជើង​កវែង​ធ្វើ​ពី​ស្បែក​ចៀម​
​    ​គ្មាន​អ្វីដែល​ពូកែ​ជាង​ស្បែក​ចៀម​ឡើយ​ពេល​និយាយ​ដល់​ការ​ទប់​អាកាសធាតុ​ត្រជាក់ ឬ​ក្តៅ​ខ្លាំង​ពី​ខាងក្រៅ​។ ស្បែកជើង​នេះ​មាន​ស្ទីល​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត មាន​ខ្សែ​ខ្វែង​នៅ​កជើង ដែល​មើលទៅ​សិច​ស៊ី​បំផុត​ពេល​ស្លៀកសំពត់​ខ្លី​។ ស្បែក​របស់​វា​មាន​សភាព​ក្រាស​ល្អ តែ​ទន់​ល្មឿយ​ងាយស្រួល​ពាក់​មិន​ឈឺ​ជើង និង​អាច​ពាក់បាន​ពេញ​មួយថ្ងៃ​ប្រកបដោយ​ផាសុកភាព​។
​    ​អ្នក​អាច​រក​ជាវ​វា​បាន​ក្នុងតម្លៃ ២០០ ដុល្លារ តាមរយៈ​វេ​ប​សាយ uggaustralia.com​។

២. ស្បែកជើង​កវែង​ដល់​ក្បាលជង្គង់​
​    ​វា​មិន​ខុស​អ្វី​ពី​ខែល​ការពារ​ភាព​ត្រជាក់​នោះឡើយ ព្រោះ​វា​បាន​គ្របដណ្តប់​រហូតដល់​ក្បាលជង្គង់​របស់​អ្នក​។ ស្បែកជើង​នេះ​មើលទៅ​ពុំ​សូវ​ជា​បន្ថែម​ភាព​សិច​ស៊ី​ទេ ប៉ុន្តែ​បើ​ស្លៀកសំពត់​ខ្លី​ហើយ​ពាក់​ស្បែកជើង​នេះ គឺ​ធានា​ធ្វើឱ្យ​ប្រុសៗ​សម្លឹង​ចង់​ជ្រុះ​គ្រាប់ភ្នែក​។
​    ​អ្នក​អាច​ជាវ​វា​បាន​ក្នុងតម្លៃ ១០០ ដុល្លារ តាមរយៈ​វេ​ប​សាយ chineselaundry.com​។

៣. ស្បែកជើង​ការពារ​ជ្រាប​ទឹក​
​    ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ស្បែកជើង​ការពារ​ជ្រាប​ទឹក​នៅ​រដូវភ្លៀង អ្នក​គួរតែមាន​ស្បែកជើង​ធ្វើ​ពី​សាច់​នីឡុង​នេះ​មួយគូ​។
​    ​អ្នក​អាច​ជាវ​វា​បាន​ក្នុងតម្លៃ ២៦៩ ដុល្លារ តាមរយៈ​វេ​ប​សាយ mattbernson.com​។

៤. ស្បែកជើង​ខ្សែរូត​
​    ​ស្បែកជើង​នេះ​អាច​ពាក់​សម​ជាមួយនឹង​សំពត់​វែង និង​ខ្លី ឬ​ខោ​ខៅ​ប៊ូ​យ​ផងដែរ​។ មិន​ថា​អ្នក​ស្លៀកពាក់​ក្នុង​ឈុត​ណាមួយ​ឡើយ គឺថា​វា​នឹង​ជួយ​លើក​សម្រស់​អ្នក​គ្រប់ពេល​ជានិច្ច​។ នារី​ធ្វើ​ការិយាល័យ​គួរ​ពាក់​ស្បែកជើង​ប្រភេទ​នេះ ព្រោះ​វា​មាន​ភាព​ទាក់ទាញ​និង​សិច​ស៊ី​ខ្លាំង​គួរ​សមបើ​ធៀប​នឹង​ស្បែកជើង​បី​គូ​ខាងលើ​។
​    ​អ្នក​អាច​ជាវ​វា​បាន​ក្នុងតម្លៃ ១៤៩ ដុល្លារ តាមរយៈ​វេ​ប​សាយ zappos.com៕

adverise with khmeread

មតិយោបល់