ឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​

    ប៉ៃលិន ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន នៅវេលា​ម៉ោង១១ និង​២០​នាទី ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។​

    មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ វ៉ា តឿន ភេទ ស្រី អាយុ​៦៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ភូមិបរ​ឌិន​នៀវ ​សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន​។​

    មន្ត្រី​ដដែល បាន​បន្តថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០២​កញ្ចប់ និង​ដែកកេះ​ចំនួន​០៧​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...