adverise with khmeread Didier web

ម្ចាស់ក្លឹបឆេលស៊ី អាប្រាម៉ូវីច កំពុងសម្លឹងមើលលោក ឌីឌីយេ ដេឆេម

         ម្ចាស់​ក្លឹបឆេលស៊ី​ រ៉ូម៉ាន អាប្រាម៉ូវីច (Roman Abramovich) ចង់​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​។ មហាសេដ្ឋីរុស្ស៊ី​រូបនេះ បានបង្ខំចិត្ត​ប្រើគ្រូ​ជំនួស​រយៈ​ពេល​ខ្លី​ដូចជា​លោក ហ្គូស ហ៊ីដឌិង (Guus Hiddink)  រ៉ាហ្វា បេនីតេស (Rafa Benitez)  និង លោក អាវរ៉ាម ហ្គ្រែន (Avram Grant) ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​រដូវកាល​ចុងក្រោយ​នេះ។

បន្ទាប់ពីលោក អាប្រាម៉ូវីច ​ពិភាក្សា​ជាមួយនឹង​ទីប្រឹក្សា​ជំនិត​ ម៉ារីណា ហ្គ្រា​ណូវស្កាអៀ (Marina Granovskaia)និង​ប្រធាន​បច្ចេកទេស ម៉ៃឃើល អេម៉េណា​ឡូ​(Michael Emenalo) ដើម្បី​ស្វែង​រក​មនុស្ស​ដ៏ស័ក្តិសម។

          លោក ឌីឌីយេ ដេឆេម (Didier Deschamps) បាន​ក្លាយជា​បេក្ខភាព​ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​តំណែង​គ្រូបង្វឹក​បន្ទាប់​របស់​ក្លឹបឆេលស៊ី។ ដេឆេម បច្ចុប្បន្ន​កំពុង​ដឹកនាំក្រុម​ជម្រើស​ជាតិ​និង​ក្រុម​ម្ចាស់ផ្ទះ​បារាំង​នៅក្នុងការប្រកួត​ពាន​រង្វាន់​យូរ៉ូ​នៅ​រដូវ​ក្តៅ ប៉ុន្តែ​កិច្ច​សន្យា​របស់​លោក​នឹងបញ្ចប់នៅក្រោយ​ការប្រកួត​នេះ។

          ដេឆេម វ័យ​៤៧​ឆ្នាំ កំពុង​ពិចារណា ហើយ​បាន​ចូលរួម​ជាមួយ​នឹង​គ្រូបង្វឹក​ ម៉ាក ហ៊ូច (Mark Hughes) នៅក្នុងបញ្ជីឈ្មោះបេក្ខភាព។ ដេឆេម អាចនិយា​យ​ភាសាអង់គ្លេស​បាន​ល្អ ហើយគាត់ធ្លាប់លេងឲ្យ​ឆេលស៊ី​មួយ​រដូវ​កាល​នៅឆ្នាំ​២០០០។ លោក​ធ្លាប់​មាន​អាជីព​បាល់ទាត់​ដ៏ត្រចះត្រចង់​ ហើយ​ធ្លាប់ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​ដែល​ឈ្នះ​ពាន​វើល​ខាប់​ឆ្នាំ​១៩៩៨និង​ពានយូរ៉ូ​ឆ្នាំ​២០០០។ គាត់​ធ្លាប់​ដឹកនាំ​ក្រុម Marseille និង​ជួយឲ្យ​ក្រុម​នេះ​ឈ្នះ​ពាន​កាលពី​ឆ្នាំ​២០១០។

            ចំណែកលោក ហ៊ូច អាយុ៥២​ឆ្នាំ​ក៏ជា​អតីត​កីឡាករ​ឆេលស៊ី​ផងដែរ។​លោក​​ធ្លាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​ក្លឹប Blackburn និង​ក្លឹប Fulham ហើយ​ស្ថិតនៅក្នុង​ការឃ្លាំមើល​របស់​ក្លឹបឆេលស៊ី មុន​ពេល​លោក​ចូ​ល​ដឹក​នាំ​ក្លឹបម៉េនឆេស្ទ័រ ស៊ីធី។

adverise with khmeread

មតិយោបល់