adverise with khmeread Index

លោក Louis van Gaal សុំទោស​ប្រិយមិត្ត​បិសាច​ក្រហម Man Utd បន្ទាប់​បរាជ័យ​បន្តបន្ទាប់​

អនាគត​របស់​គ្រូបង្វឹក​លោក Louis van Gaal នៅ​ទឹកដី Old Trafford ហាក់ដូចជា​មកដល់​ទី​បញ្ចប់​ហើយ​បន្ទាប់​ចាញ់​ក្រុម Southampton ១-០ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ជាមួយនឹង​ប្រិយមិត្ត​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​រូបគាត់​។​

​បន្ទាប់ពី​ការប្រកួត​គ្រូបង្វឹក​រូបនេះ​និយាយថា "​ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​មិនអាច​បំពេញតម្រូវការ​របស់​អ្នកគាំទ្រ​។ ពួកគេ​មានការ​រំពឹងទុក​ជាច្រើន​ពី​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនអាច​បំពេញ​អ្វីដែល​ពួកគេ​ត្រូវការ​នោះទេ ដូច្នេះហើយ​ទើប​ខ្ញុំ​ពិតជា​ខកចិត្ត​ពី​រឿងនេះ​ណាស់​"​។​

​ក្រុមហ៊ុន​ភ្នាល់​បាល់​មួយចំនួន​បានដាក់​លោក Van Gaal ថា​នឹង​ចាកចេញ​មុន​រដូវ​កាល​នេះ​នៅក្នុង​ហាងឆេង​របស់ខ្លួន ហើយ​គ្រូបង្វឹក​រូបនេះ​នឹង​ត្រៀម​និយាយ​ជាមួយ​អនុប្រធាន​នាយក​ប្រតិបត្តិ​លោក Ed Woodward ពី​អនាគត​របស់លោក ខណៈ​លោក Jose Mourinho កំពុង​រង់ចាំ​ការងារ​នេះ​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​លោក​ចង់​នៅ​ក្រុម​បន្តទៀត​ឬទេ លោក​បាន​ឆ្លើយតប​ថា "​សំណួរ​នេះ​ប្រហែលជា​ខ្ញុំ​មិន​ឆ្លើយ​ឡើយ​។ យើង​ត្រូវការ​ឈ្នះ​ការប្រកួត​នេះហើយ​យើង​គួរតែ​ឈ្នះ ប៉ុន្តែ​វា​មិនបាន​កើតឡើង​នោះទេ​។ អ្នក​ត្រូវតែ​លេង​ដើម្បី​កំដរ​អារម្មណ៍​ប្រិយមិត្ត ប៉ុន្តែ​ខ្ញុំ​មិន​គិតថា​យើង​បាន​កំដរ​ពួកគេ​នោះទេ អ​ញ្ជឹ​ង​ហើយ​បានជា​ពួកគេ​ខឹងសម្បារ​បែបនេះ​"​។​

​កុងត្រា​របស់លោក Van Gaal គឺ​នៅសល់​រយៈពេល​មួយឆ្នាំ​ទៀត​បន្ទាប់ពី​រដូវ​កាល​នេះ ប៉ុន្តែ​មើលទៅ​វា​ហាក់ដូចជា​កិច្ចសន្យា​នេះ​នឹង​បញ្ចប់​មុនពេល​កំណត់​៕

 

adverise with khmeread

មតិយោបល់