adverise with khmeread Index

​សប្តាហ៍​ដ៏​ល្អ​ត​ឥ​ខ្ចោះ​សម្រាប់​ក្រុម​អ្នកមាន​បុណ្យ Barcelona

ក្រុម Barcelona បាន​ធាក់​ក្រុម Atlético Madrid ចេញពី​កំពូល​តារាង​បន្ទាប់​ក្រុម​មកពី​រដ្ឋធានី​អេ​ស្ប៉ា​ញ​មួយ​នេះ​ធ្វើបាន​ត្រឹម ០-០ ជាមួយ​ក្រុម Sevilla នៅក្នុង​ការប្រកួត​លី​ក​ជុំ​ទី ២១ ហើយ​កាន់តែ​ប្រសើរ​ទៀត​នោះ​គឺ​គូសត្រូវ​ចាស់វស្សា Real Madrid រកបាន​តែមួយ​ពិន្ទុ​កាលពី​យប់មិញ​នៅ​ទឹកដី​របស់ Betis ដោយបាន​បញ្ចប់​ក្នុង​លទ្ធផល ១-១​។​

​ក្រុម​អ្នកមាន​បុណ្យ​បាន​ឡើងទៅ​កាន់​កំពូល​តារាង​បន្ទាប់ពី​ជ័យជម្នះ ២-១ កាលពី​ថ្ងៃ​សៅរ៍​ទៅលើ​ក្រុម Malaga ហើយ​ឥឡូវ​ក្រុម Atlético Madrid បាន​មាន​ពិន្ទុ ៤៨ ស្មើគ្នា តែ Barcelona ឈ្នះ​គ្រាប់​ស៊ុត​ដោយ​កាត់កង​គ្នា​សល់ ៣៦ គ្រាប់ ទល់នឹង ២២ គ្រាប់​។​

Barcelona និង Atlético Madrid នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ក្នុង​ទឺ​កដី Camp Nou ជាមួយនឹង​ពិន្ទុ​ស្មើគ្នា ប៉ុន្តែ​គេ​មិនអាច​ភ្លេច​ថា​ក្រុម​អ្នកមាន​បុណ្យ នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ ដែល​នឹង​ត្រូវធ្វើ​ការប្រកួត​ជាមួយ​ក្រុម Sporting Gijón នៅ​ថ្ងៃទី ១៧ ខែក្រោយ​។​

​ក្រុម​អធិរាជ​ស​វិញ​មាន ៤៤ ពិន្ទុ ដោយមាន​បួន​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​បន្ទាប់ពី​ពួកគេ​បរាជ័យ​រក​បី​ពិ​ន្ទ​ក្នុង​ទឹកដី Betis កាលពី​ថ្ងៃអាទិត្យ​៕

adverise with khmeread

មតិយោបល់