adverise with khmeread Untitled 3

បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​គាំងបេះដូង​ស្លាប់​នៅផ្ទះ​សំណាក់​

    ភ្នំពេញ ៖ បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​ត្រូវបាន​គេ​ប្រទេះ​ឃើញ​ដេកស្លាប់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុចផ្ទះសំណាក់​យីហោ​ឡូ​ន ស្តា​រលូន ទីតាំង​លេខ​៣០​ផ្លូវ​លេខ​២៣ ភូមិ​៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនបរទេស​ដេកស្លាប់​នោះ​ឈ្មោះ​Cedward Breueallan ភេទ​ប្រុស​អាយុ​៧៣​ឆ្នាំ​មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​៤៤១១៤៩២៦៥ ស្នាក់នៅ​បណ្តោះអាសន្ន​នៅផ្ទះ​សំណាក់​កើតហេតុ​។​

   ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ​Limin អាយុ​៤២​ឆ្នាំ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​គាត់​និង​ប្តី​បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ​២០០៥ នៅ​ប្រទេស​ចិន ហើយ​ក្រោយពី​រៀបការ​រួចមក​ប្តី​គាត់មាន​ជំងឺ​ប្រចាំកាយ​គឺ​ជំងឺ​បេះដូង​តែងតែ​លេច​ថ្នាំ​ជាប្រចាំ​ទៀតផង​។​

    ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តទៀតថា គាត់​តែងតែ​មក​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ច្រើនលើក​មកហើយ​ហើយ​នៅ​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៥ នេះ​គាត់​និង​ប្តី​បាន​មកលេង​ប្រទេសកម្ពុជា​ម្តងទៀត​គឺ​បានមក​ស្នាក់នៅ​ផ្ទះសំណាក់​កើតហេតុ​នេះ​។​

    រហូតដល់​ថ្ងៃកើតហេតុ​នេះ​ស្រាប់តែ​ប្តី​គាត់​ប្រាប់ថា​គាត់​មិន​ស្រួលខ្លួន​ដោយ​ថប់​ចុងដង្ហើម​និង​ឈឺ​នៅក្រោម​ផ្តិត ពេលនោះ​គាត់​បាន​ទៅ​ទិញ​ថ្នាំ​ឲ្យ​ប្តី​លេប​តែ​មិន​បាត់​ថែមទាំង​ធ្វើ​ទុកកាន់តែខ្លាំង​។​

    ឃើញ​សភាព​មិន​ស្រួល​គាត់​បាន​ទូរស័ព្ទ​ទៅប្រាប់​មិត្ត​ភ័​ក្រ​ប្តី​ដែរ​តែ​គេ​អត់​លើក​ទីរ​ស័ព្ទ ។​បន្ទាប់មក​ទើប​ប្រាប់​ខាង​ម្ចាស់ផ្ទះ​សំណាក់​ឲ្យ​មកជួយ​ធ្វើ​ចលនា​បេះដូង​និង​ហៅ​រថយន្តកាល់ម៉ែត​ដើម្បី​មក​ដឹក​គាត់​ទៅ​ជួយសង្គ្រោះ​តែ​ពេលដែល​គ្រូពេទ្យ​មកដល់​ប្រាប់ថា​ប្តី​គាត​ស្លាប់​បាត់ទៅហើយ​។​

   ឆ្លងតាម​ការត្រួតពិនិត្យ​ពី​លោក​ឧកញ៉ា នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​នេះ​ដោយសារ​គាំងបេះដូង ។​បច្ចុប្បន្នសាកសព​ត្រូវបាន​ត​ម្ដ​ល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕

adverise with khmeread

មតិយោបល់