adverise with khmeread Untitled 2

ឃាត់​ក្មេង​ទំនើង​២​នាក់​បងប្អូន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​

    បាត់ដំបង ៖ ក្មេង​ទំនើង​២​នាក់​បងប្អូន​ត្រូវបាន​ប៉ូលិស​ស្រុក​ថ្មគោល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។​

    ប៉ូលិស​ស្រុក​ថ្មគោល​បាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ប៉ូលិស​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​២​នាក់​ឈ្មោះ​ស្វាង ចិត្ត​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ និង​ឈ្មោះ​ស្វាង ជឿន​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​នៅ​ភូមិ​ជ្រៃ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​។​

    ក្នុងករណីនេះ​ប៉ូលិស​ជំនាញ​បានធ្វើ​កិច្ចសន្យា​អប់រំ​ប្រគល់​ឲ្យ​អាណាព្យាបាល​វិញ​កាលពី​ព្រឹក​ថ្ងៃទី​២៥​មករា​នេះ ៕​

adverise with khmeread

មតិយោបល់