មិនដែលជួប!! មាន់នេះខ្មៅងងឹតសព្វសារពើ ខ្មៅទាំងស្លាប ខ្មៅទាំងសរីរាង្គក្នុង ខ្មៅទាំងឆ្អឹង

    ​នេះ​ជា​ប្រភេទ​សត្វ​មាន់​ដ៏​កម្រ​មួយ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​វា​ជាមាន់​ពូជ​កម្រ​និង​អា​ថ៍កំ​បាំង​បំផុត​ក្នុង​ពិភពលោក ដែលមាន​រូបរាង​ខ្មៅ​ទាំងស្រុង​។​

​    ​រៀងរាល់​ផ្នែក​នីមួយៗ​នៃ​សត្វ​មាន់​កម្រ​នេះ​គឺ​ខ្មៅ​ទាំងអស់​តាំងពី​ក្បាល​រហូតដល់​ចុងជើង​។ សូម្បីតែ​សរីរាង្គ​ខាងក្នុង​របស់​វា​ក៏​ខ្មៅ​ដែរ ហើយ​អ្វីដែល​បង្ក​ឱ្យ​វា​ខ្មៅ​ទាំងស្រុង​បែបនេះ គឺ​ត្រូវបាន​គេ​ហៅថា fibromelanosis គឺជា​ការផ្លាស់ប្ដូរ​ហ្សែ​ន​មិន​បង្ក​គ្រោះថ្នាក់​មួយ​ដែល​បណ្ដាលឱ្យ​កើត​អ័រម៉ូន​មេឡានីន​ទៅក្នុង​ជាលិកា​របស់​បក្សី​។​

​    ​ដំណើរការ​បែបនេះ​កើតឡើង​ក្នុង​អំប្រ៊ីយ៉ុង ជា​លទ្ធផល​ធ្វើ​សត្វ​មាន់​ដ៏​គួរ​ស្រឡាញ់​នេះ​ខ្មៅ​ងងឹត​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត