​សាហាវឃោរឃៅ​! កសិករ​ឥណ្ឌា​យក​ដាវ​កាត់​ក្បាល​ប្រពន្ធ យកមក​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​ចាប់បាន​នាង​លួច​ផិតក្បត់​

​    ​កសិករ​ម្នាក់​បាន​កាត់​ក្បាល​ប្រពន្ធ​ខ្លួន​ហើយ​យកទៅ​ប៉ុស្តិ៍​ប៉ូលិស​បន្ទាប់ពី​រូបគេ​ឃើញ​ប្រពន្ធ​ខ្លួន​នៅ​ជាមួយ​ប្រុស​ផ្សេង​នៅ​ចម្ការ​របស់ខ្លួន​។​

 ​    ​យោងតាម​អ្នកជិតខាង​បានឱ្យដឹងថា បុរស​ឈ្មោះ Narayan Singh វ័យ ៣៨ ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពី​ឃាតកម្ម​បន្ទាប់ពី​រូបគេ​ឃើញ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ Sarita វ័យ ២៨ ឆ្នាំ​ដេក​រមៀល​ជាមួយ​បុរស​ផ្សេង​មុននឹង​រូបគេ​ចូលទៅក្នុង​ចម្ការ​ដេក​កាត់​ក្បាល​ទាំង​កម្រោល​។​

​    ​អ្នកភូមិ​បាន​អះអាងថា កសិករ​រូបនេះ​ដែល​អះអាងថា បានឃើញ​ប្រពន្ធ​របស់ខ្លួន​ក្បត់​ខ្លួន បាន​ទាញ​ដាវ​កា​ត់ក​ប្រពន្ធ​ខ្លួន​តែម្តង ហើយ​បាន​កាន់​យកមក​ប៉ុស្តិ៍​ប៉ូលិស​។​

​    ​អ្នកភូមិ​បាន​អះអាង​ទៀតថា ពួកគេ​បាន​ប្តឹង​ប៉ូលិស​ប៉ុន្តែ​មុននឹង​ពួកគេ​ទៅដល់​ប៉ុស្តិ៍ បុរស​ម្នាក់នេះ​បាន​ដើរ​អស់ ៨ គីឡូម៉ែត្រ​ដើម្បី​មក​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅក្បែរ​បំផុត ខណៈ​យួរ​ក្បាល​ប្រពន្ធ​របស់ខ្លួន​។​

​    ​Singh មកពី​ភូមិ Ghareli ប្រទេស​ឥណ្ឌា ត្រូវបាន​ចោទប្រកាន់​ពិ​បទ​ឃាតកម្ម​ហើយនឹង​ចូលខ្លួន​ក្នុង​តុលាការ​ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់​នៅ​ខែ​នេះ​៕

ប្រភព៖ បរទេស

adverise with khmeread