រដ្ឋាភិបាលឥណ្ឌាប្រកាសថា ក្រុមហ៊ុន Apple នឹងផលិតទូរស័ព្ទ​ iPhone នៅឥណ្ឌា​ក្នុងពេលឆាប់ៗនេះ

    ​ក្រុមហ៊ុន Apple មាន​គម្រោង​ចាប់ផ្តើម​ផលិត​ទូរស័ព្ទ iPhone នៅ​រដ្ឋកា​ណា​តា​កា ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​ក្រុមមន្ត្រី​រដ្ឋាភិបាល​នៃ​រដ្ឋ​នេះ​។​
​    ​
​    ​ក្រុម​រដ្ឋមន្ត្រី​បាន​និយាយថា ក្រុមហ៊ុន Apple នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការផលិត​លើកទីមួយ​នៅ​ទីក្រុង​បាង​ហ្គា​ឡ​ក្នុង​រដ្ឋ​នេះ នៅ​ខែមេសា​។​

​    ​ក្រុមហ៊ុន Apple នឹង​អាច​ដណ្តើមបាន​ទីផ្សារ​ទូ​រ​ស័ព្ទ​នៅ​ឥណ្ឌា​ចំនួន​២​ភាគរយ ប៉ុន្តែ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​នេះ ស្ថិតនៅ​ពីក្រោយ​គូប្រជែង​របស់ខ្លួន គឺ​ក្រុមហ៊ុន Samsung ។​

​    ​កាលពីដើម​សប្តាហ៍​នេះ ក្រុមហ៊ុន Apple បាន​រាយការណ៍​លើកទីមួយ​អំពី​ការកើនឡើង​នៃ​ការលក់​ដាច់​ទូរស័ព្ទ​របស់ខ្លួន​ក្នុង​រយៈពេល​៩​ខែ បន្ទាប់ពី​ការលក់​ទូរស័ព្ទ iPhone 7 ដាច់​យ៉ាងខ្លាំង​មក​នោះ​៕

ប្រភព៖BBC

adverise with khmeread