ម្ចាស់រូបនិយាយថាមានពស់ថ្លាន់ក្នុងផើង តែអ្នកលេងអ៊ីនធឺណេតតាមរកមើលពស់ឡើងវង្វេងគ្រប់គ្នា!

    ​អ្នក​ប្រហែលជា​គិតថា​នេះ​ជា​រូបភាព​បំភាន់​ភ្នែក ប៉ុន្ដែ​ការពិត​គឺមាន​ពស់ថ្លាន់​កំពុង​រុំ​ផើងផ្កា​មែន ហើយ​វា​លាក់ខ្លួន​ក្នុង​ផើងផ្កា​មួយ​ក្នុងចំណោម​ផើង​ទាំង ៦ នេះឯង​។​

​    ​ផេ​ក Sunshine Coast Snake Catchers 24/7 បាន​ផុស​រូបភាព​ផើងផ្កា​ចំនួន ៦ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​ធ្វើ​ព្យុះភ្លៀង​ដល់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​រកមើល​ពស់​បែកផ្សែង​។​

​    ​វា​ប្រហែលជា​ពិបាក​រក​ពស់ថ្លាន់​កំពុង​រុំ​ផើង​នោះ​ណាស់ ប្រសិនបើ​គ្មាន​ចម្លើយ​ពី​ម្ចាស់​ផេ​ក​នោះ​។​

​    ​ប៉ុន្ដែ​ជឿ​អត់ថា​មាន​ពស់ថ្លាន់​ប្រវែង ១,៨ ម៉ែត្រ​កំពុង​រុំ​ផើងផ្កា​? ចម្លើយ​អាច​រកមើល​បាន​ពី​រូបភាព​ខាងក្រោម​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត