វីដេអូគ្រូពេទ្យ​កំពុង​វះកាត់ កម្មករសំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ កម្ពស់ ​៥​ ជាន់​ចំ​ដែក​លួស​ធ្លាយ​ពោះ​ ត្រូវបានបញ្ចេញធ្វើឱ្យអ្នកមើលរឹតក្ដុកក្ដួលអារម្មណ៍

    ភ្នំពេញ ៖ កម្មករសំណង​ម្នាក់​ដែល​ដាច់​ខ្សែក្រវ៉ាត់​ជណ្ដើរយន្ត​ពីលើ​អគារ​កំពុង​សាងសង់​កម្ពស់​៥​ជាន់ បណ្ដាល​ឱ្យចំ​ដែក​លួស​រុំ​នឹង​ជញ្ជាំង​ធ្លាយ​ពោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​ន​មន្ទីរពេទ្យ​លោកសង្ឃ​កំពុង​វះកាត់​នា​ព្រឹក​ថ្ងៃទី​៤​កុម្ភៈ​នេះ។​

    គ្រោះថ្នាក់​ការងារ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤ ​និង​៣០ នាទី ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ផ្ទះ​លេខ​២៤៦ ផ្លូវ​១៥០ ក្រុម​២៦ ភូមិ​៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មកម្ល៉េះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ភៀ​ង សុខ​ជួន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ការដ្ឋាន​សំណង់​មុខ​ដេ​អិន ជិត​សាលា​បញ្ញា​សាស្ត្រ មាន​ស្រុកកំណើត​កាឡី​ខាងជើង ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​បានធ្វើ​ការធម្មតា ហើយ​ពេលដែល​គាត់​បាន​ឡើង​រៀប​អ​ន្ទា​រ ដោយមាន​ខ្សែក្រវ៉ាត់​ជាប់​នឹង​ខ្លួន​ផង ។ ​ភ្លាមនោះ​ស្រាប់តែ​ខ្សែក្រវ៉ាត់​នោះ បាន​ដាច់​ធ្លាក់​មក​ចំ​ជុង​រឹង​ដែក​ធ្លាយ​ពោះ​រងរបួស​ធ្ងន់។​

    បន្ទាប់មក​មិត្ត​ភក្តិ​ជនរងគ្រោះ​ដែលជា​កម្មករសំណង​ដូចគ្នា​បាននាំគ្នា​យក​កន្ត្រៃ​ដែក​មក​កាត់​ខ្សែលួស​នោះ ដើម្បី​ជួយ​ជនរងគ្រោះ​ទៅ​មន្ទីរ​។ ​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ធ្វើការ​វះកាត់ដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​ព្រះកុសុមៈ៕

 

adverise with khmeread