ប្រុងប្រយ័ត្ន!!! សន្តិសុខផ្សារសាំហាន់ម្នាក់យកដែក​លួស និងប្រដាប់ឆ្កឹះត្រចៀក ឆ្កឹះ​សោ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ឃាត់​បុរស​ម្នាក់​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅ​ថៃ្ង​ទី៤ ​កុម្ភៈ​ ២០១៧​ ម៉ោង​០៤​ និង​៣០​នាទី​ទៀបភ្លឺ នៅ​ចំណុច​មុខ​ផ្លូវ​លេខ​៦២ ​កែង​ផ្លូវ​១០៣ ក្រុម​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ ជុំ វីរៈ​ ភេទ​ប្រុស មុខរបរសន្តិសុខផ្សារសាំហាន់ ជនជាតិ​ខែ្មរ អាយុ​៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ សន្តិសុខ​ផ្សារ​សាំ​ហាន់​។ ដកហូត​សម្ភារៈ ​និង​វ​ត្តុ​តាង​រួមមាន ដែក​លួស​០១, ប្រដាប់ឆ្កឹះត្រចៀក០១ សម្រាប់​ឆ្កឹះ​មេសោ។​

    ករណី​ខាងលើ​ប៉ូលិស​ និង ប៉ុស្តិ៍ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread