ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ២​ នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ ២​ នាក់​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ថៃ្ង​ទី​៤​ កុម្ភៈ ​២០១៧ ​វេលា​ម៉ោង​៣​កន្លះ​ទៀបភ្លឺ​នៅ​ចំណុច​មុខ​វត្ត​ទួល​សង្កែ ផូ្ល​វ​907 ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ល្បាត​ខណ្ឌ​និង​ប៉ុស្តិ៍ សហការ​ជាមួយ​ប្រជា​ការពារ​បាន​ឃាត់​ជនសង្ស័យ​ ២​ នាក់​គឺ ១- ឈ្មោះ ស៊ឹម សារិទ្ធ ភេទ​ប្រុស ជនជាតិ​ខែ្មរ អាយុ​៣៤​ឆាំ្ន ស្នាក់​នៅផ្ទះ​លេខ​១៦ ផ្លូវ​លេខ​០៥ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ មុខរបរ រត់​ម៉ូតូឌុប​ និង​២-​ឈ្មោះ បូ រ៉ា​មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខែ្មរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ ជាងភ្លើង។​

    ដកហូត​សម្ភារៈ និង​វ​ត្តុ​តាង​រួមមាន៖ ១- ដែក​ទួ​ណឺ​វិ​ស​ចំនួន​មួយ, ២- ដែក​កាច់​សោក​ម៉ូតូ ចំនួន​មួយ, ៣- ដែក​សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ ចំនួន​មួយ និង៤- ម៉ូតូ​០១​គ្រឿង​ម៉ាក សង់​កូរ៉េ។​

    ករណី​ខាងលើនេះ​ប៉ូលិស​ខណ្ឌ និង ប៉ុស្តិ៍ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ និងវត្ថុតា​ង​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread