ហ៊ានម្ល៉េះ! ចាប់​ចោរចូលលួច​ទ្រព្យសម្បត្តិ​មន្ត្រីប៉ូលិស

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ព្រៃ​ស​បាល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​៣ ​កុម្ភៈ ​២០១៧ នៅត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ភួង ផង់ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដ​ង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោ​ង​១​រសៀល។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ផា​ច់ សុផាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិ​តប្រាកដ ស្នាក់នៅ​ភូមិ​ប្រ​ប្រ៉​កកើត សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ការឃាត់​ខ្លួ​នយោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ភួង ផង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខ​របរ​មន្ត្រីប៉ូលិស​ ទីលំនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង វេលា​ម៉ោង​១​រសៀល​ជនសង្ស័​យ​​ឈ្មោះ ផា​ច់ សុផាត បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GE-0440 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9672685 ចេញពីផ្ទះ ស្ថិតនៅ​ភូមិ​ប៉​ប្រ៉​កកើត សង្កាត់​កា​កាប ទៅដល់​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ភួង ផង់ ស្ថិតនៅ​ភូមិ ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។​

    ដោយ​ឃើញ​មាន​សភាព​ស្ងាត់​មិនមាន​មនុស្ស​នៅផ្ទះ ជនសង្ស័យ​ក៏បាន​ចូលទៅ​ធ្វើ​សកម្ម​ភា​ព​លួច​យក​សម្ភារៈ​ក្នុងផ្ទះ​មាន កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​០១ ក្នុងនោះ​មាន​កុំព្យូទ័រ​ (​ឡេ​ប​ថប់​)​ ចំនួន​០១​គ្រឿង, លួច​ចំណី​មាន់​ចំនួន​កន្លះ​បាវ និង​មាន់​ចំនួន ​០២ ក្បាល (​ញី​០១​ក្បាល​,​ ឈ្មោល​០១​ក្បាល​) រួច​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​បាត់។​

    លុះដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​ជនរងគ្រោះ​ បាន​តាមរក​ជនសង្ស័យ​ឃើ​ញ​កំពុងតែ​ស្ពាយ​កាបូបស្ពាយ​ដែល​បាន​បាត់ ក៏​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង យកមក​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស និង​ដាក់​ពាក្យបណ្តឹង​ចំពោះជនសង្ស័យ​ឱ្យ​សមត្ថកិច្ច​ចាត់ ការ​តាមផ្លូវ​ច្បាប់​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread