adverise with khmeread Untitled 1

ករណី​រំលោភ​សម្លាប់​កុមារី​នៅ​កំពត​ដោះលែង​វិញ​២​នាក់​ចាប់​ថ្មី​ម្នាក់​

     កំពត ៖ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​កាលពី​យប់​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦ នៅ​វាលស្រែ ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​សមត្ថកិច្ច​បាន​ដោះលែង​ជនសង្ស័យ​២​នាក់​វិញ​ដោយ​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែលមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជូនទៅ​តុលាការ ។​

      នៅ​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦ ទើប​គេ​រកឃើញ​សព​នៅក្នុង​ពំនូកចំបើង ហើយ​តាមរយៈ​ការប្រមូល​ព័ត៌មាន​បឋម និង វត្ថុតាង​ដែល​ប្រមូលបាន នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​បាន​ដោះលែង​វិញ​មាន  ១-​ឈ្មោះ​ថន រ៉ាត់ ភេទ​ប្រុស ១៧​ឆ្នាំ និង​២-​ឈ្មោះ​ទូច ចន្ថា ហៅ​ទុយ ភេទ​ប្រុស ១៨​ឆ្នាំ ទាំងពីរ​នាក់​នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​

     ប៉ូលិស​បន្តថា ក្រោយពី​សួរចម្លើយ​ឃើញថា​ជនសង្ស័យ​ទាំងពីរ​នាក់​មិន​ពាក់​ព​ន្ធ័​នឹង​អំពើ​ឃាតកម្ម​ខាងលើ​ទេ ព្រះរាជអាជ្ញា​បាន​យល់ព្រម ឱ្យទៅ​ផ្ទះ​វិញ​គឺ​ឈ្មោះ​ថន រ៉ា​ត ឲ្យ​ទៅវិញ​នៅ​ថ្ងៃទី​២៣​មករា​២០១៦ និង​ឈ្មោះ​ទូច ចន្ថា ហៅ​ទុយ ឲ្យ​ទៅវិញ​នៅ​ថ្ងៃទី​២៤​មករា​២០១៦​។​

    បន្ទាប់មក​ការប្រមូល​ភស្តុតាង​ចុងក្រោយ​សមត្ថកិច្ច​ពិនិត្យឃើញ​មាន​ដូចខាងក្រោមៈ ១-​ដំបង​ដែល​វាយ​សម្លាប់​ជនរងគ្រោះ​បន្សល់​នៅ​កន្លែងកើតហេតុ ជា​បង្គោល របង​ដែល​កាច់​ពីរ​បង​ផ្ទះ​របស់ ឈ្មោះ សាត ណូ​,២-​សាក្សី​អ្នក​ស្ទូចត្រី​ម្នា​ក់នៅ​ភូមិ​ត្រពាំង​គុយ​ដូចគ្នា​ឮសូរ​សម្រែក​ក្រោយមក​ឮសូរ​សំឡេង​ងំៗ ខ្លួនគេ​បាន​ចុច​ពិល​សំដៅ​កន្លែងកើតហេតុ គឺ​ឃើញ​មនុស្ស​រត់​សំដៅ​ផ្ទះ​របស់ សាត ណូ​,៣-​មុន​កើតហេតុ​សាក្សី​បានឃើញ​ឈ្មោះ សាត ណូ និង​មនុស្ស​ពីរ​នាក់​ទៀត ឈរ​នៅ​ចំណុច​របង ដែល​កាច់​វាយ​ជនរងគ្រោះ ៤-​អង្គការ​CPU ពិនិត្យឃើញ​ឈាម មាននៅ​ប្រឡាក់​ដៃ​ទាំងពីរ​របស់ សាត ណូ ហើយ​ពិនិត្យ​ខោអាវ​ដែល​សាត ណូ ស្លៀកពាក់ នៅ​យប់កើតហេតុ​ក៏មាន​ឈាម​ដែរ​។​

    តាមរយៈ​តម្រុយ​និង​ភស្តុតាង​ខាងលើ​ប៉ូលិស​សន្និដ្ឋានថា​ពាក់ព័ន្ធ​នឹង​រូបគេ​តែ​ម្នាក់​គត់​ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ទី​៣ គឺ សាត ណូ ភេទ​ប្រុស ២៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​កាលពី ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៦​រួថ​បញ្ជូនទៅ​អយ្យការ​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​២៥​មករា​២០១៦​នេះ​ដើម្បី​ចោទប្រកាន់​តាម​នីតិវិធី ។​

     គួររំលឹកថា សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច គំនរ​ចំបើង​កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​

     ប្រភព​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​រហូតដល់​ល្ងាច បងប្អូន​កុមារី​រងគ្រោះ​មិនបាន​ឃើញ ត្រឡប់មកផ្ទះ​វិញ ហើយ​ក៏បាន​បបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។​

    លុះ​ព្រឹក​ឡើង ថ្ងៃនេះ​ទើប​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​ប៉ូលិស​ភ្លាម ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។​

     កុមារី​រងគ្រោះ​មាន​ឪពុក​កំព្រាម្តាយ​រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​មិនបាន​នៅផ្ទះ​ទេ​គឺ​ចេញ​ទៅលេង​បងប្អូន​នៅឯ​ខេត្តបាត់ដំបង​ឯណោះ​។​កុមារី​រងគ្រោះ ឈ្មោះ ឃុន ណាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

    ករណីនេះ​ត្រូវ​ប៉ូលិស​ដាក់​ការសង្ស័យ​ជា​រឿង​រំលោភ​សេ​ពស​ន្ទ​វៈ រួច​សម្លាប់ ចោល​ដើម្បី​បំបិតមាត់​៕​

adverise with khmeread

មតិយោបល់