ខឹង​ម្តាយ​ស្តីបន្ទោស​...​ដាល់​មុខ​ម្តាយ​៣​ដៃ ​និង​វាយបំផ្លាញ​ម៉ូតូ​,​ ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​ស្ត្រី​ជា​ម្តា​យ​របួស​ និង​វាយបំផ្លាញ​ម៉ូតូ​ថែមទៀត នៅ​ថ្ងៃទី៣ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​១​រសៀល នៅ​ចំណុច​ក្រុម​២ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ហ៊ិ​ម ម៉ា​រី ​ភេទ​ស្រី ​អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧០​២ ក្រុម​២ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ មុខរបរ​លក់​ទឹកអំពៅ​របួស​ហើម​មុខ។​

    ចំណែក​ជនបង្ក​ឈ្មោះ ​មហាម៉ាត់ កា​សឹម ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥១៣ ក្រុម​២ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១​មុខរបរ​គ្មាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជ​នស​ង្ស័យ​ឈ្មោះ​ មហាម៉ាត់​ កា​ស៊ឹ​ម​ ត្រូវបាន​ម្តាយ​ស្តីប​ន្ទោ​ស​ឱ្យ ហើយក៏​ប្រកែក​ជាមួយ​ម្តាយ​រួច​ដើរ​ទ្បើង​ទៅ​ថ្នល់។​ ពេលឃើញ​ជនរងគ្រោះ​ឈ្មោះ​ ហ៊ិម ម៉ា​រី កំពុងអង្គុយ​លើ​ម៉ូតូ​លក់​ទឹកអំពៅ​ស្រាប់តែ​ឈ្មោះ​ មហាម៉ាត់ កា​សឹម​ដើរទៅ​ទះកំផ្លៀង​បី​ដៃ​ចំ​មុខ​បណ្តាលឱ្យ​របួស​រួច​ជនបង្ក​យក​សោ​ទីប​ទៅ​វាយ​ម៉ូតូ​បណ្តា​ឱ្យ​ខ្ទេច​​ខាង​ក្បាល​។​

    ភ្លាមនោះ​ប៉ូលិស​ប៉ុស្តិ៍​ល្បាត​ក្បែរ​នោះ​ក៏​ជួយ​អ​ន្តា​គម​ន៍​ឃាត់ខ្លួន​ជនបង្ក​មក​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕

adverise with khmeread