ទើបតែអាយុ ១៦ ឆ្នាំសោះ ក្លាយជាកីឡាករបាល់បោះក្របខ័ណ្ឌ NBA កម្ពស់ ២,៣១ ម៉ែត្រ ចាញ់កីឡាករតែម្នាក់គត់

    ​លោក Robert Bobroczky កម្ពស់ ២,៣១ ម៉ែត្រ អាយុ ១៦ ឆ្នាំ​មកពី​វិទ្យាស្ថាន SPIRE Institute រៀន​ផ្នែក​គំនូរ​ក្នុង​ទីក្រុង Geneva រដ្ឋ Ohio ត្រៀមខ្លួន​ធ្វើជា​កីឡាករ​បាល់បោះ​ខ្ពស់​ជាងគេ លេង​ក្នុង​ក្របខ័ណ្ឌ NBA និង​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​នេះ​។​

​    ​Bobroczky ដើមកំណើត​រ៉ូ​ម៉ា​នី កាល​នៅ​អាយុ ១២ ឆ្នាំ គាត់​មាន​កម្ពស់​ដល់​ទៅ ២,១៣ រួចទៅហើយ ហើយ​បើទោះជា​បួន​ឆ្នាំ​ចុងក្រោយ​គាត់​មាន​បញ្ហា​សុខភាព ក៏​គាត់​នៅតែ​អាច​លូត​កម្ពស់​រហូតដល់ ២,៣១ ហើយ​គាត់​មាន​ទម្ងន់ ៨៦ គីឡូក្រាម​។ Bobroczky កំពុង​ហាត់​ជំនាញ​ផ្តោតទៅលើ​បាល់បោះ ប៉ុន្ដែ​ថា​តើ​គាត់​អាច​ទៅលេង​ដល់​ក្របខ័ណ្ឌ NBA ឬ​យ៉ាងណា​។​

​    ​ឪពុក​របស់ Bobroczky លោក Zsiga គឺជា​អ្នកលេង​បាល់បោះ​អាជីព​ម្នាក់ ដែល​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ជាមួយនឹង​កីឡាករ​ខ្ពស់​ជាងគេ​ទី ២ របស់​ពី​ភព​លោក Gheorghe Muresan កម្ពស់ ២,៣១ ម៉ែត្រ ហើយ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ​គឺ​លេង​ឱ្យ​ក្របខ័ណ្ឌ NBA​។ ឪពុក​របស់ Bobroczky មាន​កម្ពស់ ២,១៦ ម៉ែត្រ​ហើយ​គាត់​និង​ប្រពន្ធ​របស់គាត់​បាន​ផ្លាស់​ទីលំនៅ​ទៅ​អាមេរិក​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​កូន​គាត់​។​

​    ​Robert Bobroczky ទើបតែ​អាយុ ១៦ ឆ្នាំ​ប៉ុណ្ណោះ​នឹង​អាច​ក្លាយជា​កីឡាករ​ខ្ពស់​ជាងគេ​ក្នុង​ក្របខ័ណ្ឌ NBA ហើយ​កីឡាករ​ខ្ពស់ជាង​គេង​ទី ២ របស់​ពិភពលោក​នេះ​តាម​ពីក្រោយ​កីឡាករ​ខ្ពស់​ជាងគេ​លេខ ១ របស់​ពិភពលោក​គឺ លោក Paul Sturgess កម្ពស់ ២,៣៧ ម៉ែត្រ​មកពី​ចក្រភព​អង់គ្លេស​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត