អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​សក់​របស់លោក​ត្រាំ​ទីបំផុត​ត្រូវបាន​លាតត្រដាង​ដោយ​វេជ្ជបណ្ឌិត​ផ្ទាល់​របស់លោក​

    ​អាថ៌កំបាំង​ដែល​មនុស្ស​ជាច្រើន​ងឿងឆ្ងល់​ទាក់ទង​នឹង​សុខភាព​និង​សក់​ក្បាល​របស់លោក​ដូ​ណា​ល់​ត្រាំ​ត្រូវបាន​លាតត្រដាង​។​

​    ​ដោយ​ធ្លាប់ជា​វេជ្ជបណ្ឌិត​របស់លោក​ត្រាំ​អស់​រយៈពេល ៣៧ ឆ្នាំ​លោក​វេជ្ជបណ្ឌិត​ឈ្មោះ Harold N. Bornstein បាន​លាតត្រដាង​ឱ្យដឹងពី​ស្ថានភាព​សុខភាព​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ​។ នេះ​បើតាម​កាសែត Mirror ចេញផ្សាយ​កាលពី​ថ្ងៃទី ៤ កុម្ភៈ ២០១៧​។​

​    ​និយាយ​ជាមួយ New York Times លោក Bornstein បាន​លាតត្រដាង​ឱ្យដឹងពី​អាថ៌កំបាំង​ដែល​មនុស្ស​ជាច្រើន​មិនបាន​ដឹង​ពី​សុខភាព​របស់លោក​ត្រាំ​។​

​    ​លោក Bornstein បាន​ពន្យល់​បកស្រាយ​ថា លោក​ប្រធានាធិបតី​ផឹកថ្នាំ​ដែល​ទាក់ទង​នឹង​ក្រពេញ​ប្រូ​ស្តា​ត​ឈ្មោះ "Propecia" ដើម្បី​បញ្ជៀ​ស​សក់​ជ្រុះ​និង​ក្បាល​ទំ​ពេក​។ ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ​ថ្នាំ Propecia មាន​ភាគរយ​ទទួលជោគជ័យ ៩០ ភាគរយ​។​

​    ​ប៉ុន្តែ​ដំណឹង​អាក្រក់​នោះ​គឺ នៅពេល​ការព្យាបាល​បញ្ចប់ ប្រសិទ្ធភាព​មាន​ត្រឹមតែ ៦ ខែ​ប៉ុណ្ណោះ​ហើយ​ផលប៉ះពាល់​ដល់​សុខភាព​វិញ​មានដូចជា ភ័ន្ត​ភាំង​សតិអារម្មណ៍ និង អសមត្ថភាព​ផ្លូវភេទ​ជា​និរន្ត​។​

​    ​លោកគ្រូ​ពេទ្យ Bornstein ក៏បាន​លាតត្រដាង​ឱ្យដឹងទៀតថា លោក​ត្រាំ​បាន​ផឹក​ថ្នាក់​ឣ​ង់​តី​ប៊ី​អូ​ទិ​ក​ដើម្បី​គ្រប់គ្រង​អាកា​រៈ "Rosacea" ដែលជា​បញ្ហា​ស្បែក​ទូទៅ និង​ថ្នាំ Statin ដើម្បី​ជំរុញ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម និង​ជំរុញ​ចំណង់​ផ្លូវភេទ​ឡើងវិញ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត