មិន​នឹកស្មានថា ត្របែក​មាន​ប្រយោជន៍​ដល់​ស្បែ​កមុខ​យ៉ាងនេះ​សោះ​!

    ​ត្របែក​គឺជា​ផ្លែ​មួយ​សម្រាប់​ថែ​សម្រស់​របស់​ស្ត្រី​នៅ​តំបន់​កោះ​ប៉ាស៊ីហ្វិក​។ ត្របែក​ផ្ទុក​ប៉ូ​តា​ស្យូ​ម និង​អាមីណូអាស៊ីត ដែល​ល្អ​សម្រាប់​ស្បែក និង​ផ្តល់​សំណើម​ដល់​ស្បែក​ជាប់​ជានិច្ច​។ 

​    ​ក្រៅពីនេះ​ត្របែក​ក៏​សម្បូរ​ដោយ​វីតាមីន B2 ដែលមាន​សារៈសំខាន់​បំផុត​ដើម្បី​ជួសជុល​កោសិកា​ស្បែក និង​ជួយ​បណ្តុះ​ស្បែក​ថ្មី​ដែលមាន​សុខភាព​ល្អ​។ ប្រភេទ​វីតាមីន B ចំនួន ៥ ក្នុង​ត្របែក ជួយ​ការពារ​ស្បែក​ពី​ការខូចខាត​ដោយសារ​រ៉ាឌីកាល់​សេរី​។ 

​    ​* អ្វីដែល​លោកអ្នក​ត្រូវការ​៖ 
​    ​- ត្របែក​ខ្ចី ១ (​កុំ​ខ្ចី​ពេក ហើយ​ត្រូវ​ឆ្កៀល​គ្រាប់​ចេញ​ឱ្យអស់​) 
​    ​- ទឹក​កន្លះ​កែវ (១២០ មិ​ល្លី​លីត្រ​)
​    ​- ទឹកឃ្មុំ ៤០ មិ​ល្លី​លីត្រ​
​    ​
​    ​* របៀប​ប្រើ​
​    ​កិន​គ្រឿងផ្សំ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឱ្យ​ក្លាយជា​ក្រែ​ម​ប៉ិៗ​។ យក​វា​មក​បិតមុខ​ទុកចោល ១០ ទៅ ២០ នាទី សឹម​លាង​ទឹក​ចេញ​។ បិត​វា​រាល់​យប់​មុន​ចូល​គេង សុភាពនារី​នឹង​ទទួលបាន​ស្បែក​ភ្លឺរលោង និង​ទន់​ល្មឿយ​ដូច​ធម្មជាតិ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត