ស្លឹកបៀរកញ្ចាស់កឺ ឃើញសាមញ្ញ ប៉ុន្តែបង្កប់ន័យប្រវត្តិសាស្ត្រស្មុគ្រស្មាញ!

    ​តាម​ស្ដង់ដារ​បៀរ​របស់​បារាំង សន្លឹក​បៀរ​កញ្ចាស់​កឺ​គឺ​បង្កប់​អត្ថន័យ​យ៉ាង​ចម្លែក​ដោយ​អ្នក​មិន​បានដឹង​ទេ​។ សន្លឹក​កញ្ចាស់​កឺ​គឺជា​ស្ដេច​តែមួយគត់​ដែល​មិនមាន​ពុកមាត់ និង​លើសពីនេះ ជា​ស្ដេច​តែមួយគត់​បង្ហាញ​ដោយមាន​ដាវ​ជាប់​នៅ​ក្បាល​។ ហើយ​មាន​ទ្រឹស្តី​មួយចំនួន​ទាក់ទង​នឹង​រឿងនេះ​។​

​    ​* សម្មិត​កម្ម​ដំបូង សន្លឹក​បៀរ​កញ្ចាស់​កឺ​បាន​ប្រើ​អំណាច​ជាមួយនឹង​ពូថៅ​មួយ​នៅ​ដៃ​ខាងឆ្វេង​។ យ៉ាងណាមិញ ជា​លទ្ធផល​ដោយសារតែ​អ្នកបង្កើត​បៀរ​បាន​ចម្លង​តៗ​គ្នា​រាប់​ទសវត្សរ៍ រហូត​ធ្វើឱ្យ​ពូថៅ​ប្រែ​ទៅជា​ដាវ​ទៅវិញ​។​

​    ​* ទ្រឹស្ដី​ផ្សេងទៀត អះអាងថា​សន្លឹក​បៀរ​កញ្ចាស់​កឺ​តំណាងឱ្យ ការ​កើតក្តី​តប់ប្រមល់​របស់​ស្ដេច Charles VII (​ស្ដេច​បារាំង​)​។ យោងតាម​ជំនឿ​ពេញនិយម​មួយចំនួន ស្ដេច​អង្គ​នោះបាន​ឆ្កួត ហើយ​ដោត​ដាវ​ចូលក្នុង​ក្បាល​សម្លាប់ខ្លួន បន្ទាប់ពី​ភ័យខ្លាច​គេ​ដាក់​ថ្នាំពុល​ក្នុង​អាហារ​។​

​    ​* អ្នកប្រវត្តិសាស្ត្រ​មួយចំនួន​អះអាងថា សន្លឹក​បៀរ​កញ្ចាស់​កឺ​តំណាងឱ្យ Ajax the Great (​វីរបុរស​ក្រិ​ក​) ខណៈដែល​ម្ចាស់​ក្សត្រិយ៍ (​ក្រមុំ​កឺ​) គឺជា Helen of Troy ជា​ស្ត្រី​ដែល​ស្អាត​ជា​គេ​ក្នុង​ពិភពលោក​។ Ajax មិន​ពេញចិត្ត Helen ទេ ប៉ុន្ដែ​នៅពេល​នាង​បដិសេធ​ស្រឡាញ់​ទ្រង់ ទ្រង់​ក៏បាន​ជ្រើស​រើសយក​ការធ្វើអត្តឃាត​ដោយ​ចាក់​ដាវ​ចូល​ក្បាល​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត