មេធាវីបីនាក់ឃើញវិស្វករបីនាក់លេងល្បិចខូចអត់ឱ្យថ្លៃសំបុត្ររថភ្លើង! មេធាវីរៀនតាម តែទីបំផុត...ដល់ក!

    ​នៅ​ថ្ងៃមួយ​មាន​មេធាវី​បីនាក់​ទិញ​សំបុត្រ​រថភ្លើង​ដើម្បី​ធ្វើដំណើរ​ទៅ​ទីក្រុង​ឈី​កា​ហ្គោ​។ នៅខាងមុខ​ពួកគេ​មាន​វិស្វករ​បីនាក់​ទិញ​សំបុត្រ​តែមួយ​សន្លឹក​ប៉ុណ្ណោះ​។​

​    ​ដោយ​ក្តី​ងឿងឆ្ងល់ មេធាវី​ម្នាក់​បាន​សួរ​វិស្វករ​ថា "​តើ​ពួកលោក​នឹងធ្វើ​ដំណើរ​យ៉ាងដូចម្តេច​ជាមួយ​សំបុត្រ​តែមួយ​សន្លឹក​ខណៈ​គ្នា​លោក​មាន​បីនាក់​?"​។​

​    ​វិស្វករ​ម្នាក់​បានចេញ​មុខ​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា "​ពួកលោក​ចាំមើល​ចុះ​ដឹង​ហើយ​!!!"​។​

​    ​នៅពេល​រថភ្លើង​មកដល់​ស្ថានីយ អ្នក​ទាំង​ប្រាំមួយ​ក៏បាន​ឡើង​រថភ្លើង​ព្រម​គ្នា​។ មេធាវី​ទាំងបី​ចូល​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួន ខណៈ​វិស្វករ​ទាំងបី​នាក់​នាំគ្នា​ប​ញ្ជ្រៀ​ត​ក្នុង​បន្ទប់ទឹក​។ រថភ្លើង​ក៏បាន​ចេញដំណើរ​។​

​    ​នៅតាម​ផ្លូវ មន្ត្រី​ប្រមូល​សំបុត្រ​បានចាប់ផ្តើម​ដើរ​ប្រមូល​សំបុត្រ​តាម​កៅអី​នីមួយៗ​ហើយក៏​សង្កេតឃើញ​បន្ទប់ទឹក​មាន​មនុស្ស មន្ត្រី​ក៏បាន​គោះទ្វារ​និង​និយាយថា "​អត់​ទោស​! មេត្តា​ឱ្យ​សំបុត្រ​រថភ្លើង​មក​ខ្ញុំ​"​។​

​    ​នៅពេលនោះ​ទ្វារ​ក៏​បង្ហើប​បន្តិច​ហើយ​សំបុត្រ​មួយ​សន្លឹក​ក៏​ពន្លៀន​ចេញមក​។ អ្នកប្រមូល​សំបុត្រ​ក៏​យក​សំបុត្រ​នេះហើយ​ក៏​ដើរ​ទៅមុខ​ដើម្បី​ប្រមូល​នៅ​កៅអី​ផ្សេងទៀត​។​

​    ​មេធាវី​ទាំងបី​ទទួលស្គាល់ថា​នេះ​ជា​ល្បិច​ដ៏​ល្អ​មួយ ហើយ​ពួកគេ​ក៏​គិតថា គួរ​សាក​ល្បិច​នេះ​នៅ​គ្រាក្រោយ​។ ដោយហេតុថា​មាន​និស្ស័យ​ជាមួយគ្នា ក្រោយ​ចំណាយពេល​នៅ​ទីក្រុង​ឈី​កា​ហ្គោ មេធាវី​ទាំងបី​ក៏​ឃើញ​វិស្វករ​ទាំងបី​ម្តងទៀត​។ មេធាវី​ទាំងបី​ទិញ​សំបុត្រ​រថភ្លើង​តែមួយ​សន្លឹក​ប៉ុណ្ណោះ ខណៈ​វិស្វករ​ទាំងបី​មិន​ទិញ​សំបុត្រ​សូម្បី​មួយ​សន្លឹក​ឡើយ​។​

​    ​ដោយ​ក្តី​ងឿងឆ្ងល់​ម្តងទៀត មេធាវី​ម្នាក់​បាន​សួរ​វិស្វករ​ថា "​តើ​ពួកលោក​នឹង​ជិះ​រថភ្លើង​យ៉ាងដូចម្តេច​ដោយ​មិន​ទិញ​សំបុត្រ​?"​។​

​    ​វិស្វករ​ម្នាក់​ក៏​ឆ្លើយតប​វិញ​ថា "​ពួកលោក​ចាំមើល​ចុះ​ដឹង​ហើយ​!!!"​។​

​    ​នៅពេល​រថភ្លើង​មកដល់ មេធាវី​ទាំងបី​ក៏​ចូល​ប​ញ្ជ្រៀ​ត​គ្នា​ក្នុង​បន្ទប់ទឹក​ខណៈ​វិស្វករ​ទាំងបី​នាំគ្នា​ប​ញ្ជ្រៀ​ត​ក្នុង​បន្ទប់ទឹក​មួយទៀត ក្បែរ​បន្ទប់ទឹក​មេធាវី​នោះដែរ​។ រថភ្លើង​ក៏​ចាប់ផ្តើម​ចាក​ចេញពី​ស្ថានីយ​។ នៅ​រំពេច​នោះ​វិស្វករ​ម្នាក់​ក៏​ចេញពី​បន្ទប់ទឹក​ហើយ​ដើរទៅ​បន្ទប់ទឹក​មួយទៀត​និង​បាន​គោះទ្វារ​ដោយ​និយាយថា "​អត់​ទោស​! មេត្តា​ឱ្យ​សំបុត្រ​រថភ្លើង​មក​ខ្ញុំ​"​។​

​    ​លោកអ្នក​អាច​ប៉ាន់ស្មាន​បាន​ថា​តើ​មន្ត្រី​ដើរទារ​សំបុត្រ​នឹង​ផាកពិន័យ​នរណា​?៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត