គន្លឹះ ៩ ចំណុច​នេះហើយ​ដែល​ជួយ​ជំរុញ​ការចងចាំ មិន​ងាយ​ភ្លេច​

    ​១. ទទួលយក​សារធាតុ Flavonoids ឱ្យបាន​ច្រើន​
​    ​អ្នកស្រាវជ្រាវ​បង្ហាញថា អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ Flavonoids គឺ​ជួយ​ជំរុញ​ដល់​មុខងារ​ខួរក្បាល​។ ហើយ​អាហា​ដែល​សម្បូរ​ទៅដោយ​សារធាតុ​នេះ​គឺ បន្លែ ឬ​ផ្លែឈើ​មាន​ពណ៌ ក្រហម ខៀវ និង​ស្វាយ​ដូចជា បឺ​រ​ខៀវ ផ្លែ​ប៉ោម សារី  ចេក ក្រូច និង​ពពួក​សណ្ដែកបាយ ស្រាក្រហម ។​ល​។​

​    ​២. និយាយ​ពាក្យ​លា​ទៅកាន់​ជាតិ​អាល់កុល
​    ​យោងតាម​ការសិក្សា​ជាច្រើន​បង្ហាញថា​ជាតិ​អាល់កុល​ធ្វើឱ្យ​ការចង់ចាំ​ថមថយ ប្រសិនបើ​ពិសា​វា​ក្នុង​កម្រិត​ច្រើន​ជ្រុល​ហួសហេតុ​។ 

​    ​៣. ទទួលទាន​សណ្ដែកសៀង​ឱ្យបាន​ច្រើន​
​    ​សណ្ដែកសៀង​សម្បូរ​ទៅដោយ​សារធាតុ isoflavone phytoestrogens ហើយ​វា​ជួយ​ដល់​អ្នក​ដែលមាន​របប​អាហារ​ទាប ជំរុញ​ការចង់ចាំ និង​មុខងារ frontal lobe សម្រាប់​សុខភាព​ផ្លូវភេទ​ក្មេង​ជំទង់​ឱ្យ​ខ្លាំង​បាន ១០ សប្ដាហ៍​ទៀតផង​។​

​    ​៤. មើល​វត្ថុ​ណា​ដែល​ស្អាតៗ​
​    ​យោងតាម​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Hiroshima University ការមើល​រូបភាព​ស្អាតៗ​ពោរពេញ​ដោយ​ពណ៌ ជួយ​ឱ្យ​ប្រមូល​អារម្មណ៍​និង​បង្កើន​ការចងចាំ​។​

​    ​៥. បរិភោគ​អាហារ​ដូច​ក្នុង​តុក្កតា Popeye
​    ​អាហារ​ដែល​តុក្កតា Popeye ទទួលទាន​គឺ​សម្បូរ​ទៅដោយ​ជាតិ​ដែក និង​អាស៊ីត​ហ្វូ​លិ​ក ជំរុញ​ដល់​ការចងចាំ​និង​ការផ្ដោត​អារម្មណ៍​។ អាហារ​ទាំងនោះ​រួមមាន ស្ពៃ​ស្ពី​ណា​ច់ ផ្កា​ខាត់ណា​ខៀវ ថ្លើម ស៊ុត ពោត អាល់​ម៉ុង សរីរាង្គ​សត្វ ពពួក​សណ្ដែក ។​ល​។​

​    ​៦. ត្រូវ​ដូចជា​មេអំបៅ​ក្នុងសង្គម​មួយ​
​    ​ការ​សកម្ម​ក្នុង​ការងារ​សង្គម​ក៏​អាចធ្វើឱ្យ​ការចងចាំ​បានល្អ​ដែរ​។ នេះ​បើ​យោងតាម​សាកលវិទ្យាល័យ Harvard ។​

​    ​៧. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
​    ​តំបន់​មួយ​ក្នុង​ខួរក្បាល​គឺជា​កន្លែង​ផ្លូវ​អារម្មណ៍ ការចង់ចាំ និង​ប្រព័ន្ធ​សរសៃប្រសាទ​។ ការធ្វើ​លំ​ហាត់ប្រាណ​ធ្វើឱ្យ​តំបន់​ខួរក្បាល​នោះ​កើនឡើង​បាន ២ ភាគរយ​។​

​    ​៨. ការធ្វើ​លំ​ហាត់ប្រាណ​យ៉ូ​ហ្គា​
​    ​យោងតាម​ការសិក្សា ស្ត្រេ​ស​ពី ១៥៩ ធ្លាក់​ទៅ ១៤២ នៅពេល​ធ្វើ​លំ​ហាត់ប្រាណ​យ៉ូ​ហ្គា និង​ជួយ​ជំរុញ​អារម្មណ៍​កាន់តែ​ល្អ និង​មុខងារ​ចងចាំ​។​

​    ​៩. ចាប់យក​របៀប​រស់នៅ​មួយ​ដែល​រស់​រវើក​
​    ​យោងតាម​ការសិក្សា​សកម្មភាព​ដូចជា ស្ដាប់​ចម្រៀង មើល​កុន ចម្អិន​អាហារ​នៅ​សួនច្បារ លេង​ហ្គេម និង​លេងបៀរ​ជួយ​ជំរុញ​ដល់​មុខងារ​ចងចាំ​របស់​អ្នក​។ ហើយ​សកម្មភាព​ដូចជា មើលសៀវភៅ លេងល្បែង​ដោះប្រស្នា គូររូប និង​អាន​កាសែត​ជួយ​ដល់​ការចងចាំ​បាន​ដល់​កម្រិត​ខ្ពស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត