ឪពុកចំណាស់លាកូនស្រីដែលចាកចេញទៅរស់នៅបរទេសដោយជូនពរមួយឃ្លា ធ្វើឱ្យបុរសម្នាក់ឈរក្បែរនោះឆ្ងល់ទប់ចិត្តមិនសួរមិនបាន!

    ​កាលពី​ថ្មីៗ​នេះ ខណៈដែល​នៅលើ​យន្តហោះ បុរស​ម្នាក់​បាន​ស្ដាប់ឮ​ឪពុក​ម្នាក់​និង​កូនស្រី​ម្នាក់​និយាយ​លាគ្នា​ចុងក្រោយ​នៅ​ព្រលានយន្តហោះ​។​

​    ​ដោយ​កំពុង​ឈរ​នៅ​មាត់ទ្វារ​សន្តិសុខ ពួកគេ​បាន​ឱប​គ្នា ហើយ​ឪពុក​និយាយថា "​ប៉ា​ស្រឡាញ់​កូន ប៉ា​សូម​បួងសួង​ឱ្យ​កូន​មាន​អ្វីៗ​ល្មម​គ្រប់គ្រាន់​"​។​

​    ​កូនស្រី​តប​ទៅ​ឪពុក​វិញ​ថា "​ជីវិត​របស់​យើង​ទាំងពីរ​រួមគ្នា​គឺ​លើសពី​ពាក្យ​គ្រប់គ្រាន់​ទៅទៀត​ប៉ា​។ ក្ដី​ស្រឡាញ់​គឺជា​អ្វីៗ​ទាំងអស់​ដែល​កូន​ត្រូវការ​។ កូន​បន់​ឱ្យ​ប៉ា​មាន​អ្វីៗ​ល្មម​គ្រប់គ្រាន់​ដូចគ្នា ប៉ា​!"​។ ឪពុក​ថើប​កូន ហើយក៏​បាន​ដើរ​ទៅរក​បង្អួច ជា​កន្លែង​ដែល​បុរស​ម្នាក់​នោះបាន​អង្គុយ​។ ដោយ​បុរស​ជា​ឪពុក​ឈរ​នៅ​ទីនោះ បុរស​នោះ​បានឃើញ​ឪពុក​រូបនោះ​ចង់​យំ​។​

​    ​បុរស​នោះ​មិន​ចង់​លូកលាន់​រឿង​ឯកជន​នោះទេ ប៉ុន្ដែ​បុរស​ឪពុក​ស្វាគមន៍​គាត់​ដោយ​សួរ​ទៅ​គាត់​ថា "​នែ៎ ក្មួយប្រុស តើ​ឯង​ធ្លាប់​និយាយ​ពាក្យ​លា​ទៅកាន់​នរណាម្នាក់ ដោយ​ដឹងថា​គេ​នឹង​ចាក​ចេញពី​យើង​រហូត​ដែរ​ទេ​?"​។​

​    ​បុរស​នោះ​និយាយថា "​បាទ​អ៊ុំ​! ខ្ញុំ​ធ្លាប់​។ អត់​ទោស​ផង​អ៊ុំ​ប្រុស ប៉ុន្ដែ​ហេតុអ្វី​នេះ​គឺជា​ការ​លាគ្នា​ជា​រៀងរហូត​?"​។​

​    ​បុរស​ជា​ឪពុក​និយាយថា "​ខ្ញុំ​គឺជា​មនុស្ស​ចាស់ ហើយ​កូនស្រី​ខ្ញុំ​រស់នៅ​ឆ្ងាយ​សែនឆ្ងាយ​។ ខ្ញុំ​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន​នៅ​ចំពោះមុខ ហើយ​ការធ្វើដំណើរ​ត្រឡប់មកវិញ​របស់​កូន​ខ្ញុំ​នឹង​ជា​បុណ្យសព​របស់ខ្ញុំ​ជាមិនខាន​"​។​

​    ​បុរស​ម្នាក់​នោះបាន​សួរ​បុរស​ជា​ឪពុក​ថា "​នៅពេល​លោក​អ៊ុំ​និយាយ​ពាក្យ​លា ខ្ញុំ​បានឮ​លោក​អ៊ុំ​និយាយថា ប៉ា​សូម​បួងសួង​ឱ្យ​កូន​មាន​អ្វីៗ​ល្មម​គ្រប់គ្រាន់​... តើ​អាច​ប្រាប់​ខ្ញុំ​បានទេ​ថា​នេះ​មានន័យ​ដូចម្ដេច​?"​។​

​    ​បុរស​ជា​ឪពុក​និយាយ​ដោយ​ញញឹម​ថា "​វា​គឺ​ជាការ​ជូនពរ ដែលមាន​តៗ​គ្នា​រាប់​ជំនាន់​ហើយ​។ ឪពុកម្ដាយ​របស់ខ្ញុំ​បាន​ប្រើ​វា​ដើម្បី​និយាយ​ទៅ​អ្នក​នៅក្នុង​គ្រួសារ​"​។​

​    ​បុរស​ជា​ឪពុក​ឈប់​មួយ​ភ្លែត​និង​បន្តថា "​នៅពេល​យើង​និយាយថា ខ្ញុំ​បន់ស្រន់​ឱ្យ​អ្នកមាន​អ្វីៗ​ល្មម​គ្រប់គ្រាន់ គឺ​បានន័យថា​យើង​ចង់ឱ្យ​នរណាម្នាក់​គ្រាន់​តែមាន​អ្វីៗ​ល្មម​សមគួរ​ដើម្បី​ទ្រទ្រង់​ជីវិត​រស់នៅ​របស់​ពួកគេ​"​។​

​    ​បន្ទាប់មក​បុរស​ជា​ឪពុក​នោះបាន​ប្រាប់​ទៅ​បុរស​នោះ និង​ចែករំលែក​នូវ​អត្ថន័យ​ការជូន​ពរ​នេះ យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​បួងសួង​ឱ្យ​អ្នកមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពស្រស់​ត្រកាល មិន​ថា​មេឃងងឹត អត់​ពន្លឺ​ថ្ងៃ​។ ខ្ញុំ​បួងសួង​ឱ្យ​អ្នកមាន​ភ្លៀង​គ្រប់គ្រាន់​ដើម្បី​រាប់អាន​ព្រះអាទិត្យ​កាន់តែច្រើន​។ ខ្ញុំ​បួងសួង​ឱ្យ​អ្នកមាន​សុភមង្គល​គ្រប់គ្រាន់​ដើម្បី​រក្សា​ស្មារតី​ល្អ​របស់​អ្នកជា​រៀងរហូត​។ ខ្ញុំ​បួងសួង​ឱ្យ​អ្នកមាន​ការឈឺចាប់​គ្រប់គ្រាន់ ដូច្នេះ​មិន​ថា​ក្តី​រីករាយ​តូច​យ៉ាងណាទេ គឺ​វា​នឹង​អាច​រីក​ខ្លួន​ធំ​ជាង​ការឈឺចាប់​។ ខ្ញុំ​បួងសួង​ឱ្យ​អ្នកមាន​ភាព​លោភលន់​គ្រប់គ្រាន់​មិន​លើសពី​អ្វីដែល​អ្នក​ចង់បា​ន​។ ហើយ​ខ្ញុំ​បួងសួង​ឱ្យ​អ្នកទទួលបាន​ការនិយាយ​សួស្ដី​គ្រប់គ្រាន់​ដើម្បី​យក​អ្នក​ឆ្ពោះទៅរក​ពាក្យ​លា​ចុងក្រោយ​"​។​

​    ​បុរស​ជា​ឪពុក​នោះ​បន្ទាប់មក​ចាប់ផ្ដើម​ហូរ​ទឹកភ្នែក ហើយ​ក៏បាន​ដើរទៅ​ឆ្ងាយ​ទៅ​។​

​    ​*** ប្រើ​ពេលវេលា​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ជីវិត​របស់​យើង ចូរ​កុំ​លោភលន់​ហួស​បំណងប្រាថ្នា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត