តារាចម្រៀងអាមេរិក Will.i.am សើចស្វាថាគ្មានចេតនាចុចប៊ូតុងនៅកម្មវិធី The Voice អង់គ្លេសទេ គ្រាន់តែជូតប៊ូតុងលេងស្រាប់តែវាបន្លឺសំឡេង!

    ​គេ​និយាយថា ត្រូវ​ចេះ​រៀន​ពី​កំហុស​ខ្លួនឯង ប៉ុន្តែ​សម្រាប់​តារាចម្រៀង​អាមេរិក Will.i.am វិញ​មិនដែល​រៀន​ពី​កំហុស​របស់ខ្លួន​ឡើយ​។​

​    ​ឈុត​ខ្លីៗ​សម្រាប់​កម្មវិធី The Voice អង់គ្លេស​បានបង្ហាញ​ពី​សកម្មភាព​ដែល​តារា Rap វ័យ ៤១ ឆ្នាំ​រូបនេះ​បានបង្ហាញ​ទឹកមុខ​សើច​ស្វា​បន្ទាប់ពី​ចុច​ប៊ូ​តុង​អំឡុង​វគ្គ Blind Audition ដោយ​ចៃដន្យ​។​

​    ​អតីត​សមាជិក​ក្រុម Black Eyed Peas រូបនេះ​បាន​ជូត​ប៊ូ​តុង​របស់គាត់​អំឡុង​វគ្គ​ជ្រើសរើស​បេក្ខជន មុននឹង​គាត់​ច្រឡំ​ចុច​ប៊ូ​តុង​ដោយ​ចៃដន្យ​និង​បង្ខំចិត្ត​យក​បេក្ខជន​រូបនោះ​តែម្តង​។​

​    ​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​គាត់​ចុច​ប៊ូ​តុង​ដោយ​ចៃដន្យ​បែបនេះ​។ កាលពី​ឆ្នាំ ២០១៦ ចៅក្រម The Voice រូបនេះ​បាន​ច្រឡំ​ជ្រើសរើស​បេក្ខជន​ឈ្មោះ Alaric Green ដែល​នៅពេលនោះ​ច្រៀង​បទ Broken របស់លោក Josh Groban​។​

​    ​នៅពេលនោះ Will.i.am មិនសូវ​ចាប់អារម្មណ៍​នឹង​សំឡេង​របស់ Alaric Green ឡើយ​ហើយ​ខ្លួន​ក៏បាន​សារភាពថា បាន​ចុច​ដោយ​ចៃដន្យ​។ ទោះយ៉ាងណា សម្ពាធ​បាន​ធូរស្បើយ​នៅពេល​ចៅក្រម​លោក Ricky Wilson បាន​ចុច​ប៊ូ​តុង​ដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត