កីឡាករ​ប្រដាល់សកល​ម្នាក់​ធ្វើ​ចោរលួច​ម៉ូតូ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ កីឡាករ​ប្រដាល់សកល​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល សហការ​ជាមួយ​ប៉ូ លិស​ស្រុក​ល្វាឯម​ចាប់ខ្លួន​ករណី​លួច​ម៉ូតូ និង​រឹបអូស​វត្ថុតាង​ម៉ូតូ​ជនរងគ្រោះ​យកមក​វិញ​កា​លពី​ថ្ងៃទី​០៤ ​កុម្ភៈ​ ២០១៧ ​ម៉ោង​៤​ និង​១០​នាទី​ល្ងាច​នៅ​ចំណុច​ពោធិ៍​៤ ភូមិ​ព្រែ​កតា​កូវ ឃុំ ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ណាំ ណន ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ នៅ​ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម  ខេត្តកណ្តាល។​

    ចំណែក​ជនសង្ស័យ​២​នាក់ ឃាត់ខ្លួន​បាន​ម្នាក់​រួមមាន ១.​ឈ្មោះ ស្រ៊ុន បូ​រ៉ី​ ហៅ តា​ល់ ភេទ​ប្រុ​ស ​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មុខរបរ​ជា​អ្នក​ប្រដាល់សកល និង​របរ​ក្រៅ​រត់​ម៉ូតូឌុប (​ជា​ពិសេស​ឆ្លៀតឱកាស​ជននេះ​តែងតែ​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ​)​ ​មាន​ទីលំនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​(​ឃាត់ខ្លួន​) ​និង​២.​ឈ្មោះ ម៉ាប់ ភេទប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ម្តុំ​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​រត់គេចខ្លួន​)។

    វត្ថុតាង​ចាប់យក​ ម៉ូតូ​ម៉ាក​C125 សេរី​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ ១​គ្រឿង ជា​របស់​ជន​រងគ្រោះ, ​ម៉ូតូ​០២​គ្រឿង​របស់ ជនសង្ស័យ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F-55​36,​ ម៉ូតូ​ម៉ាក​C125​ សេរី​2010 ឡើង​តែម​2014​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ 1A-1167, ​ដែ​ក​ចុង​ស្រួច​សម្រាប់​កាច់​សោក​ម៉ូតូ។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅក្រោម​ដើមត្នោ​ត រួច​ដើរទៅ​មើល​ចម្ការ​ឈូក​ចម្ងាយ​២០០​ម៉ែត្រ ពី​កន្លែង​ទុក​ម៉ូតូ។ ​ពេល​ដើរ​ដល់​ចំការ​ឈូក​ក៏​ក្រឡេក​មក​មើល​ម៉ូតូ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​០២​នាក់ កំពុង​កាច់​សោក​​ម៉ូតូ។​

    ភ្លាមនោះ​ជនរងគ្រោះ ក៏​ស្រែក​ឆោឡោ​ដេញតាម​ហើយ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ព្រែ​ក​​តា​កូវ ហើ​យសមត្ថកិច្ច​បាន​ដេញតាម​និង​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ល្វាឯម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស្រ៊ុន បូ​រ៉ី នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល។​

    ឯ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ម៉ាប់ បាន​រត់​គេចខ្លួនបាត់​។ ចំពោះ​ស្លាកលេខ​ម៉ូតូ ភ្នំពេញ ​1B​W-8788 គឺជា​ស្លាកលេខ​របស់​ជនសង្ស័យ ដែល​យកមក​កឹ​ប​ក្រោយពេល​លួច​ម៉ូតូ​បាន។ ​ចំ​ពោះ​​ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូនមក​អធិការ​ដ្នា​ន​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread