ទិញ​ថ្នាំញៀន​ពីមុខ​ពេទ្យ​លោកសង្ឃ​មក​លក់​បន្ត​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​វ៉ៃខ្នោះ ​(​មាន​វីដេអូ​)

    កណ្តាល ៖ គ្រឿងញៀន​ចំនួន​០៩​កញ្ចប់​ត្រូវបាន​ដកហូត និង​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ទាក់ទិន​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃទី​០៤​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​៦​ព្រលប់ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ​ ឈិ​ត ណា​ង ភេទប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​ស្នាក់នៅ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ​វត្ថុតាង​ដកហូត ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០៩​កញ្ចប់​តូច​,​ ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​ណូគា​ចុច​ពិល ​និង​-​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​បែក​ចាន​បានទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​ទើប​ចុះទៅ​បង្ក្រាប​ឃាត់​បាន​ម្នាក់, ​ដកហូត​ថ្នាំញៀន​ម៉ា​ទឹក​ក​០៩​កញ្ចប់​តូច​និង​ឧបករណ៍ប្រើប្រាស់​មួយ​​ចំនួន។​

    តាម​ចម្លើយសារភាព​រប​សជ​ន​ល្មើស​ខាងលើបាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ខ្លួ​ច​ទិញ​ពី​បឹង​ម្តុំ​ពេទ្យ​លោកសង្ឃ​យកមក​លក់​បន្ត​។ ​ប​ច្ចុ​ប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អ​ង្គ​ស្នួល​ដើម្បី​បន្ត​តាម​នីតិវិធី៕

 

adverise with khmeread