ទិញ​ថ្នាំញៀន​ពី​ម្តុំ​រោងចក្រ​ឆ្នាំង​ទួលគោក​យកទៅលក់​បន្ត ​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ចាប់ខ្លួន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​រួមទាំង​វត្ថុតាង​គ្រឿងញៀ​ន​ចំនួន​១១​កញ្ចប់​ និង០១​កញ្ចប់​ធំ​ ​នា​ថ្ងៃទី០៤​ កុម្ភៈ ​២០១៧ វេលា​ម៉ោង១១ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៊ុយ សំរិទ្ធ ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូម​ព្រែក​ក្របៅ​ទី​១​ឃុំ ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេ​ត្តកណ្តាល (​ឃាត់ខ្លួន​) ​កន្លងមក​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​១​ឆ្នាំ​បទ​លួច​។​ ​វត្ថុ​តា​ង​ចាប់យក​៖​ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹកកក​១២​កញ្ចប់ ​(​ក្នុងនោះ តូច​១១​កញ្ចប់​ធំ​១​កញ្ចប់​), ​កន្ត្រៃ​០១, ​ដែកកេះ​០៣។​

    ប៉ូលិស​បន្តថា នៅមុន​កើតហេតុ​កម្លាំង​ជំនាញ ទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​កំពុង​ចែក​ឆា​យ​គ្រឿងញៀន កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍  រដ្ឋបាល​ព្រែក​អំពិល បាន​ពួនស្ទាក់​នៅ​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស៊ុយ សំរិទ្ធ និ​ង​ដកហូត​បាន​ថ្នាំ​១​កញ្ចប់​តូច។ ​បន្ទាប់មក​បានធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ស៊ុយ សំ​រិទ្ធ រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​១១​កញ្ចប់​ថែមទៀត​ក្នុងនោះ​១០​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ។​

    តាម​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ថា​ខ្លួន​ឡើងទៅ​ទិញ​ថ្នាំ នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​ផ្លូវ​រទេះភ្លើង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទិញ​ម្តង​តម្លៃ​ចាប់ពី​៣០​ទៅ​៥០​ដុល្លារ​។​ ករណី​នេះ ទាំង វត្ថុតាង​និង​ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread