Jamie Carragher: David Luiz គួរតែជាប់ក្នុងបញ្ជីសម្រាំងកីឡាករឆ្នើមប្រចាំឆ្នាំ

          Jamie Carragher អះអាងថា ខ្សែការពារ David Luiz របស់​ក្លឹប Chelsea គួរតែស្ថិតក្នុងបញ្ជី​សម្រាំង​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ PFA Player of the Year។

          មាន​ការភ្ញាក់ផ្អើល​នៅពេល​ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ​ត្រឡប់​មក​ចូល​រួម​ជាមួយ​ Chelsea វិញនៅថ្ងៃចុងក្រោយ​នៃរដូវកាលទិញដូរ​កីឡាករ​កាលពី​ខែ​សីហា​ ដោយ​មនុស្ស​ជា​ច្រើន​រួម​ទាំង​លោក Carragher ផងដែរ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ Chelsea នាំយក​កីឡាករ​ដែល​សម្បូរ​ដោយ​កំហុស​នៅអាណត្តិ​ដំបូង​ជាមួយ​ក្លឹប​នេះត្រឡប់មក​វិញ។

          នៅរដូវកាល​នេះ Luiz បាន​ធ្វើ​ឲ្យ​អ្នក​សង្ស័យទាំង​នោះភ្ញាក់ផ្អើល​ ដោយ​កី ឡាករ​រូបនេះ​លេងបានយ៉ាង​ល្អក្នុងទម្រង់​​ ៣-៤-៣ ជាមួយកីឡាករ​ Gary Cahill និង Cesar Azpilicueta ។

          បើទោះបីជា​ការលេង​របស់​ Luiz មិនបានធ្វើ​ឲ្យ​មជ្ឈដ្ឋាននានា​ចាប់អារម្ម ណ៍​ខ្លាំង​ដូច​ការបង្ហាញសមត្ថភាព​របស់​កីឡាករ Eden Hazard និង​ Diego Costa ក៏ដោយ ក៏លោក Carragher និយាយថា អ្នកទាំងបី​ល្អដូចគ្នា​ហើយ​ជឿថា Luiz ពិតជា​កីឡាករ​ឆ្នើម​ម្នាក់។

          លោក Carragher បាន​បន្តថា “​យើង​បានដឹងខ្លះរួចហើយថា បញ្ជីសម្រាំ​ង​នោះ​មាន​នរណាខ្លះ។ វានឹងសម្បូរដោយ​កីឡាករ​របស់​ Chelsea ​រួមទាំង Hazard​ ដែល​លេងក្នុងកម្រិតអស្ចារ្យក្នុងរយ:ពេល​២​ឆ្នាំ​មក​ហើយ​ ចំណែក Diego Costa និង​ N`Golo Kante ក៏រំពឹងថា នឹងស្ថិតក្នុងចំណោម​នោះ”៕

adverise with khmeread