Untitled 1

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ចំនួន​៣​ពីបទ​រំលោភ​លើសេចក្តីទុកចិត្ត​

      ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​២៥៣ កែង​ផ្លូវ​១៩២ ក្រុម ទី​១៤ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក នា​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​និង​៤៥​នាទី តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដែល​ចេញ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​៣​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ឬ​បទ​ឆបោក ។​

     ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ សឿង រតនា ហៅ បូរ៉ា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រកស៊ី ស្នាក់​នៅផ្ទះ​លេខ​៦១ ផ្លូវ​លេខ​២១០ ភូមិ​៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នាំ​ពេញ ។​

     ប៉ូលិស​បន្តថា ការចាប់ខ្លួន​ជនល្មើស​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចំនួន ៣៖
១-​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លូន​លេខ​២៣៣ ត​ព្រ ចុះ​ថ្ងៃទី ១៨-០៥-២០១២ របស់លោក សេង នាង ចៅក្រម ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​រំលោភ​លើ​ទំនុកចិត្ត នៅក្នុង​ក្រុងភ្នំពេញ កាលពី​ថ្ងៃ ទី​១០-០៨-២០១១ ។​

២-​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លូន​លេខ​១៩៤ ត​ព្រ ចុះ​ថ្ងៃទី ១០-០៤-២០១៣ របស់លោក សេង នាង ចៅ ក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​រំលោភ​លើ​ទំនុកចិត្ត នៅ​ចំណុច​ផ្ទះ​លេខ​៦៩​អា ផ្លូវ​លេខ​២៤៧ ក្រុមទី​១ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក កាលពី​ថ្ងៃ ទី​០២-០៦-២០១១ ។​

​និង​៣-​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លូន​លេខ​៣១១ ត​ព្រ ចុះ​ថ្ងៃទី ២៨-០៦-២០១៣ របស់លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​រំលោភ​លើ​ទំនុកចិត្ត នៅ​ចំណុច​ផ្ទះ​លេខ​១៩H ផ្លូវ​លេខ​២៦៥ ក្រុមទី​៣៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​០៧-០៨-២០១១ ។​

        បច្ចុប្បន្ន​ជនល្មើស​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

មតិយោបល់