​ក្រោយ Chelsea ឈ្នះ​យប់មិញ លោក Jose Mourinho ប្រកាស​លើក​ទង់ជ័យ​ស ចុះចាញ់​ការ​ដណ្តើមពាន Premier League

​    ​លោក Jose Mourinho បាន​ចុះចាញ់​ក្នុងការ​ដណ្តើមពាន Premier League ខណៈ​គាត់​រអ៊ូ​ថា ក្លឹប​ខ្វះ​កីឡាករ​មាន​ស្មារតី​ជា​អ្នកឈ្នះ​។​

​    ​និយាយ​ដោយ​ការទទួលស្គាល់​ការពិត គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានប្រកាសថា ច្បាស់​ណាស់​ដែលថា​បិសាច​ក្រហម​មិនអាច​តាម​ទាន់​ក្រុម Chelsea​។​

​    ​លោក​បាន​និយាយថា "​យើង​មិនអាច​ឈ្នះ​ពាន Premier League បានឡើយ​។ នេះ​គឺ​បង្ហាញ​ច្បាស់​ណាស់​"​។ ទោះយ៉ាងណា​លោក​ក៏​មិនបាន​បោះបង់​ក្តីសង្ឃឹម​ក្នុង​ពានរង្វាន់ Europa League, FA Cup និង EFL Cup ដែរ​។​

​    ​លោក​បាន​បន្តថា "​ខ្ញុំ​មិនដឹងថា​តើ​ពិន្ទុ​ប៉ុន្មាន​ឬក៏​ការប្រកួត​ប៉ុន្មាន​ដែល Chelsea ត្រូវ​ចាញ់​ឬក៏​ត្រូវ​ឈ្នះ​ទេ ប៉ុន្តែ​នៅសល់​ការប្រកួតប្រជែង​បី​ផ្សេងទៀត​យើង​អាច​ឈ្នះ​។ យើង​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​ការប្រកួត​ទាំងនេះ​"​។​

​    ​បច្ចុប្បន្ន Manchester United ស្ថិតនៅ​ចំណាត់​ទី​ប្រាំមួយ និង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ១៧ ពិន្ទុ​។​

​    ​លោក Mourinho ដែល​មិនដែល​ដឹកនាំ​ក្រុម​នៅក្រៅ​ចំណាត់ថ្នាក់​កំពូល​ទាំងបី ក៏បាន​និយាយ​ពី​តម្រូវការ​កីឡាករ​ដែលមាន​ស្មារតី​ជា​ឈ្នះ​ផងដែរ​។​

​    ​នៅពេល​ត្រូវបាន​សួរថា​ក្រុម​របស់គាត់​មាន​កីឡាករ​គ្រប់គ្រាន់​ឬ​នៅ លោក Mourinho បាន​តប​យ៉ាង​លឿន​ថា "​អត់​គ្រប់គ្រាន់​ទេ​! ពិតណាស់​យើង​មិនទាន់មាន​គ្រប់គ្រាន់​នៅឡើយ​។ កីឡាករ​ដែលមាន​ប្រវត្តិ​ជោគជ័យ ដែលជា​សុ​ភាវ​គតិ​របស់​ពួកគេ​មាន Wayne Rooney, Michael Carrick តើ​មាន​នរណា​ទៀត​? Zlatan Ibrahimovic ប៉ុន្តែ​គាត់​មិន​ទទួលជោគជ័យ​ជាមួយ​ក្លឹប​យើង​ទេ ហើយ​និង Antonio Valencia ក្រៅពីនេះ​មិនសូវមាន​ទេ​"៕'

ប្រភព៖ បរទេស

adverise with khmeread