ចោរគឃ្លើន កៅឆាយប្លន់ហាងមាសទាំងព្រលឹមអុលនៅកំពង់ចាម យកអស់គ្រឿងអលង្ការតម្លៃជាង ១ ម៉ឺនដុល្លារ

    កំពង់ចាម ៖ ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​យីហោ «​សុខ​លក្ខិណា​» នៅខាងលិច​ជាប់​ផ្សារ​ធំថ្មី ស្ថិ​ច​នៅ​ភូមិ​ទី​១២ សង្កាត់កំពង់ចាម ក្រុង​កំពង់ចាម កាលពី​ម៉ោង​៧ និង២០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​    សេចក្ដីរាយការណ៍​បឋម បាន​ឱ្យដឹងថា ក្រុមចោរ​បាន​ប្រមូល​យកលុយ និង​គ្រឿងអលង្កា​អ​ស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ ហើយ​រត់​គេចខ្លួនបាត់។​

​    មន្ដ្រីនគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ​ពិតជា​កើតមាន​ប្រាកដ​មែ​ន ហើយ​ជនសង្ស័យ​អាចមាន​គ្នា​៤​នាក់ ដោយ​២​នាក់ចូលធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​នៅ​ពេ​ល​គាត់​យក​មាស​ទៅ​លក់ និង​២​នាក់​ទៀត​រង់ចាំ​នៅក្រៅ​។​

​    ប៉ុន្ដែ​ទោះយ៉ាងណា នគរបាលខេត្ត មិនទាន់​ប្រាប់​អំពី​ទូរលេខ​ពិតប្រាកដ ចំពោះ​ការបាត់​ប​ង់​នៅឡើយ​ទេ ដោយ​កម្លាំង​ជំនាញ​កំពុង​សួរនាំ​។ 

    បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ក្រុមចោរប្ល​ន់​​​នេះ​៕​

adverise with khmeread